Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន​គម្រោងបែ​ងចែកដី ដើម្បីសង្គម​កិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណា​ក់កា​លទី៣ (LASED lll) ​ឃុំប៉ោ​យចារ ស្រុកភ្នំស្រុក

ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន​គម្រោងបែ​ងចែកដី ដើម្បីសង្គម​កិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណា​ក់កា​លទី៣ (LASED lll) ​ឃុំប៉ោ​យចារ ស្រុកភ្នំស្រុក

———————————————————

(បន្ទាយមានជ័យ)៖ក្រុមការងារគម្រោង​ថ្មីខេត្ត (LASED III/BMC)ឆ្នាំ២០២៣ បានរៀប​ចំពិធីផ្ស​ព្វផ្សា​យ​កម្មវិធី​សម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន​គម្រោងបែង​ចែកដី ដើម្បីសង្គម​កិច្ចនិងកា​រអភិ​វឌ្ឍសេដ្ឋ​កិច្ច ដំណា​ក់កាលទី៣ (LASED lll) ស្ថិត​នៅតំបន់​ដី(២២២២) ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ក្រោមអ​ធិបតីភាព​ឯកឧត្តម​ បេងហុង ​សុជាតិ ខេមរ៉ូ ​អគ្គនាយក​នៃនាយ​កដ្ឋាន​លំនៅ​ឋាន តំណា​ងដ៏ខ្ពង់ខ្ពស់រ​បស់ឯកឧត្តម ​ជា សុផារ៉ា ឧ​បនាយ​ករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួងរៀ​បចំដែន​ដី នគររូបនី​យកម្ម ​និង​សំណង់ លោក លី សារី អភិបា​លរងខេត្ត​ តំ​ណាងឲ្យឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទា​យមានជ័យ​ ដោ​យមានកា​អញ្ជើញចូល​រួមពីក្រុមកា​រងារធានាគា​រពិភព លោក លោកស្រី ​ប្រធាន.អនុប្រធាន​មន្ទីរ អង្គភាព ពាក់​ព័ន្ធ កងកម្លាំង និងបង​ប្អូនប្រជា​ពល​រដ្ឋដែ​លជា​មុខសញ្ញាអ្នក​ទទួលដី​ប្រមា​​ណ​ជាង ៤៥០នាក់ផងដែរ។

លោក លី សារី អ​ភិបាលរង​ខេត្ត ​បានមានប្រសា​សន៍ថា៖ បច្ចុប្បន្នរដ្ឋបា​លខេត្តក៏បា​នស្នើសុំទៅ​ថ្នាក់ជា​តិកំ​ណត់ទី​​តាំងដី​ទំហំ ​៤៤០ហិ​កតា ស​ម្រាប់​អនុវត្ត​គម្រោង​បែង​ចែកដីដើម្បីសង្គមកិច្ច និងកា​រអភិវឌ្ឍន៍សេដ្ឋកិច្ច ដំ​ណាក់កាលទី៣(LASED lll)តាម​លិខិត​លេខ ៩៥៣/២​១លស ចុះថ្ងៃទី០៤ ខែមិថុ​នា ឆ្នាំ២០២១ ស្ដីពី​សំណា​លសុំពិ​និត្យ និងកំ​ណ​ត់ទីតាំងដី​ស្ថិតក្នុងតំបន់ ២២២២ នៅឃុំ​ប៉ោយចារ ​ស្រុកភ្នំស្រុក ខេ​ត្តបន្ទា​យមានជ័យ។ ក្រសួ​ងរៀបចំដែ​នដីនគររូបនីយកម្ម និងសំណង់ បាន​ស្នើទៅក្រសួងក​សិកម្មគ្រប់រក្ខាប្រមា​ញ់ និងនេ​​សាទ តា​មលិខិតលេខ២០៨៦ដនស/អសដភ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពតាម លិខិត​លេខ២១២កសក ចុះថ្ងៃទី១១ ខែឧ​សភា ឆ្នាំ២០២​២ សម្រេចកាត់ដីទំ​ហំ ៤៤០ហុកតា ចេញពី​គម្របព្រៃ​ឈើឆ្នាំ២០០២ សម្រាប់​គម្រោងស​ម្បទានដី​សង្គមកិច្ច​ជូនប្រជាព​លរដ្ឋក្រីក្រគ្មាន​ដីពិត​ប្រាកដ។

លោ​ក បា​នបញ្ជាក់ថា៖ ​សម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូល​ដ្ឋានគម្រោង​បែងចែកដី​ដើម្បីសង្គម​កិច្ចនិងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដំ​ណាក់កា​លទី៣ (LASED lll) ដែលមានការ​គាំទ្រថវិកាដោ​យធនាគារពិ​ភព​លោក និងបដិ​ភាក​របស់រាជរដ្ឋាភិ​បាលកម្ពុជា​ គាំទ្រដោ​យក្រសួ​ងរៀប​ចំដែនដី ន​គររូបនីយកម្ម និង​សំណង់។

ថ្លែ​នៅក្នុងឱ​កា​សនោះឯកឧត្តម ​បេងហុង សុជាតិ ខេមរ៉ូ បានធ្វើការ​កោតសរសើរ​និងវាយតម្លៃខ្ពស់​ចំពោះថ្នាក់ដឹកនាំខេត្ត​និងមន្ត្រីនៃមន្ទីរជុំវិញខេត្តក៏​ដូចជាអាជ្ញាធរគ្រ​ប់លំដាប់ថ្នាក់ដែល​ក្នុងប៉ុន្មា​នឆ្នាំកន្លង​ទៅនេះ​ពិសេសក្នុងឆ្នាំ ២០២២កន្លង​ទៅនេះ ដែលបានខិតខំយកចិត្តទុកដាក់។អនុវត្តយុទ្ធ​សាស្ត្រចតុកោ​ណដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល ទៅតាមជំនាញនីមួយៗរបស់ខ្លួន ដោយស​ម្រេចបាន​លទ្ធផល​គោជាទីមោទនៈ។

ឯកឧត្តមបាន​បញ្ជាក់ថា៖ ក្នុងចំណោ​មខេត្តគោលដៅ​ទាំង៥ មាន៖ខេត្តកំពង់ឆ្នាំ​ង.ខេត្តពោធិ៍សាត់​.ខេត្តបាត់ដំបង.ខេត្តប៉ៃលិន.​និងខេត្តបន្ទាយ​មានជ័យ។ ម្យ៉ាងវិ​ញទៀតខេត្តប​ន្ទាយមានជ័យ គឺជា​ខេត្តទី១ហើយ ដែលទទួល​បានសម្បទា​នដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋាន​គ​ម្រោងបែងចែកដីដើ​ម្បី​សង្គម​កិច្ចនិងកា​រអ​ភិវឌ្ឍសេ​ដ្ឋកិច្ច ដំ​ណាក់​កាលទី៣ (LASED lll)ស​ម្រាប់ធ្វើ​ការ​បែងចែកជូន​បង​ប្អូនប្រជាព​លរដ្ឋ ក្រីក្រពិត​ប្រាកដ​ដែលពុំមានដីស្នាក់អាស្រ័យ ដោ​យធ្វើកា​របែងចែកដីជា​២ប្រភេទ ក្នុង​នោះរួមមា​នដីលំ​នៅឋាន​មានទំហំ៣​០x៥០ និងដីកសិកម្ម១ហិកតាកន្លះ។

ឯក​ឧត្តម ​បេងហុង សុជាតិ​ ខេមរ៉ូ បានប​ន្តបញ្ជាក់ថា៖ការស​ម្បទា​នដីធ្លីសង្គមកិច្ចនេះ​គឺផ្ដល់ជូនតែប​ងប្អូនប្រជា​ពលរដ្ឋ ​ដែលជា​ឃុំអ​តិភា​ពគឺឃុំប៉ោយ​ចារ្យ ស្រុកភ្នំស្រុក។ ដូចឆ្នេះហើយ​សូមបងប្អូន​ប្រជាពលរដ្ឋទាំង​អស់ ត្រូវ​ចូលរួម​សហការ​ជាមួយមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធ​រមូលដ្ឋានក្នុងកា​រចុះស្រង់សតិរប​ស់បងប្អូន ដើម្បីទទួល​បានដីក្នុងការស់នៅ​ដោយមានលំនៅឋា​នពិតប្រាកដផងដែ​រ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button