អនុគណៈកម្មការសាខាកាកបាទក្រហមក្រុងប៉ៃលិន ចុះផ្សព្វផ្សាយស្ដីពីជំងឺផ្ដាសាយបក្សី H5N1 ដល់ក្រុមអ្នកស្ម័គ្រចិត្តភូមិ សិស្សានុសិស្ស និងអាជីវករ
អនុគណៈកម្មការសាខាកាកបាទក្រហមក្រុងប៉ៃលិន ចុះផ្សព្វផ្សាយស្ដីពីជំងឺផ្ដាសាយបក្សី H5N1 ដល់ក្រុមអ្នកស្ម័គ្រចិត្តភូមិ សិស្សានុសិស្ស និងអាជីវករ
———————————————————
ប៉ៃលិន៖ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងប៉ៃលិន បានដឹកនាំ អនុប្រធាន សមាជិក គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន អ្នកស្ម័គ្រចិត្ត ចំនួន ១១ នាក់ ស្រី ៣នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ជម្ងឺផ្តាសាយបក្សី H5N1 ជូនបងប្អូនអាជីវករលក់ដូរក្នុងផ្សារប៉ាហ៊ី ដែលមានអ្នកទទួលផលចំនួន ៥០០ នាក់ ស្រី ៣២៥ នាក់
ចែកប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនជម្ងឺផ្តាសាយបក្សី H5N1 ចំនួន ៥០០ សន្លឹក ដើម្បីអោយបងប្អូនដែលជាអាជីវករយល់ដឹងអំពីវិធានការពាររខ្លួនជម្ងឺផ្តាសាយបក្សី H5N1 គឺសូមកុំទៅប៉ះពាល់បក្សីដែលឈឺ ឬស្លាប់ កុំពិសាបក្សីដែលស្លាប់ ពាក់ម៉ាស់ ស្រោមជើងស្រោមដៃ ឧស្សាហលាងដៃអោយបានស្អាត់ មុនពេលបរិភោគអាហារ ជាពិសេសងាយឆ្លងលើកុមារ ហើយបើមានអាការៈ មានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុក
ថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការព្យាបាល អោយបានទាន់ពេលវេលា ៕ដោយ÷សហការី