Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលំអកន្លែងដាក់ប៉ាណូ(ខ្ញុំស្រលាញ់សន្តិភាព)

  • រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលំអកន្លែងដាក់ប៉ាណូ(ខ្ញុំស្រលាញ់សន្តិភាព)

(ប៉ៃលិន) គេសង្កេតឃើញទីតាំងមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ស្ថិតនៅភូមិបឹងព្រលឹតឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ទីតាំងនេះដែលពីមុនពលរដ្ឋធ្វើដំណើរមកដលើកន្លែងនេះតែងតែខ្លាចរអារស្ទើរតែគ្រប់គ្នាព្រោះទីនោះមានកូនភ្នំមួយធ្វើផ្លូវកោងនៅចង្កេះហើយម្ខាងមានភ្នំនិងម្ខាងទៀងចំណោទចុះទៅក្រោមដូចជ្រោះ។ ជារើយៗមានអ្នកធ្វើដំណើរកាត់តាមផ្លូវនេះជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់និងម្យ៉ាងទៀតមានក្រុមក្មេងទំនើងយកដុំថ្មចាំគប់ឡានម៉ូតូអ្នកធ្វើដំណើរឆ្លងកាត់រហូតដល់គេឲ្យឈ្មោះកន្លែងនោះថា( ជាជ្រោះមរណះទៀតផង)។

តែក្រោយមកខាងអាជ្អាធរនិងសមត្ថកិច្ចបានបំពាក់បង្គោលភ្លើងនិងដាក់កំលាំងយាមកាមនៅទីនោះទើបគ្រោះថ្នាក់ចរាចរណ៍និងបទល្មើសបានកាត់បន្ថយរហូតដល់បច្ចុប្បនេះ។រហូតមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអទីតាំងទេសចរណ៍មួយចំនួន ដើម្បីបង្កើនសោភ័ណភាព អោយកាន់តែប្លែក ស្រស់បំព្រងថែមទៀត ។

ពលរដ្ឋបានរីករាយសាទរក្រោយពីឃើញរដ្ឋបាលខេត្តប៉ៃលិននិងស្រុកបានប្រែក្លាយកន្លែងដែលគេខ្លាចរអារទៅជាកន្លែងគួរឲ្យចាប់អារម្មណ៍និងចង់ទៅកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ព្រោះមានផ្ទាំងអក្សរដាក់យ៉ាងធំថា (ខ្ញុំស្រលាញ់សន្តិភាព) ហើយនៅទីតាំងនោះក៍កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតធ្វើឲ្យកន្លែងដែលគេហៅថាជ្រោះមរណ:ប្រែក្លាយជាជ្រោះរីរាយវិញ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button