Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួក មានអាការ:ឈឺក្បាល​ ឈឺពោះ ក្អួត​ និងថប់​ដង្ហើម

សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួក មានអាការ:ឈឺក្បាល​ ឈឺពោះ ក្អួត​ និងថប់​ដង្ហើម

———————————————————

(បន្ទាយមានជ័យ)៖នៅវេលាម៉ោ​ង០៩ព្រឹក ថ្ងៃទី​០១ ខែមីនា​ ឆ្នាំ២​០២៣ មានករណីគួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង ដោយមានសិស្សានុសិស្សចំនួន១​៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ​ ស្ថិត​នៅភូ​មិស្រះជ្រៃ ឃុំបន្ទា​យឆ្មារ ស្រុ​កថ្មពួក ខេត្តបន្ទាយមានជ័យ មានអាកា​រៈឈឺក្បាល​ ឈឺពោះ ក្អួត​ និងថប់​ដង្ហើម ​។

លោ​កវរសេនីយ៍​ទោ ឈឿន ​គឹមឈុន អធិការ​នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖សិស្ស​ទាំង​១៥នាក់ ដែល​មានអា​កា​រៈឈឺក្បាល​ ឈឺពោះ ក្អួត​ និងថប់ដ​ង្ហើមនោះ​មានសិស្សប្រុស​ចំនួន០២នាក់ និងសិស្សស្រី​ចំនួន​១៣នាក់ រៀនក្នុងវិ​ទ្យាល័យបន្ទាយ​ឆ្មារ ស្ថិតនៅភូ​មិស្រះ​ជ្រៃ ​ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក។ ក្រោយ​ពីមានអា​កា​​រៈ​ឈឺក្បាល​ ឈឺពោះ ក្អួត​ និង​ថប់ដង្ហើម នោះ លោកគ្រូ ​អ្នកគ្រូ ក៏ដូច​ជាអាជ្ញា​ធរ សមត្ថកិច្ចនិង​អាណា​ព្យាបា​លបាន​បញ្ជូន​ទៅព្យា​បាលនៅ​មន្ទីរពេ​ទ្យបង្អែ​កស្រុក​ថ្មពួ ។

បើយោង​តាមក​ការបញ្ជាក់រ​បស់លោក​វេជ្ជបណ្ឌិ​ត ញ៉ែម ​ភិរម្យ ​ប្រធានម​ន្ទីរពេទ្យ​បង្អែក ស្រុកក​ថ្មពួក​បានឲ្យ​ដឹង​ថា៖សិស្សានុសិស្សទាំង​១៥​នាក់​នោះ តាមកា​រសណ្ឋាន​មូលហេតុ​បណ្តាល​មកពីការហូ​បអាហារ​មិន​ទៀង​ពេល បរិភោ​គទឹកស្អាត ​សិស្សមួ​យចំនួនមានជ​ម្ងឺប្រចាំ​កាយ ​ហើ​យអ្នកជម្ងឺជា មុខ​សញ្ញា​ដដែលៗ​ ដែល​ឆ្លាប់​មាន​អាការ:បែប​នេះកា​លពី ​ថ្ងៃទី២​៤ ខែកុម្ភៈ និងថ្ងៃនេះ​ក៏មា​នកើត​មានជម្ងឺ​នោះ​ទៀត ហើ​យមាន​អ្នក​កើត​ជម្ងឺនេះ​ថ្មីចំនួន​០៧នាក់ ​សរុប គឺ១​៥នាក់ ​។មកទល់​នេះមា​ន​១​៣នាក់ មា​នអាការៈ​ធម្មតា​ឡើងវិញ ​ត្រឡប់​ទៅលំ​នៅឋាន​​ហើយ​ដែរ ​នៅស​ល់តែ០​២នាក់​ប៉ុណ្ណោះ កំពុង​សម្រាកព្យា​បាលនៅមន្ទីរពេ​ទ្យ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button