Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តប៉ៃលិន បើកកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២

សាខាកាកបាទក្រហមខេត្តប៉ៃលិន បើកកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២

———————————————————

ខេត្តប៉ៃលិន​ ៖ថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន​បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន​ នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ​ សំអាត នាយក​ នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ កាកបាទក្រហមកម្ពុជា និងឯកឧត្តមសៅ​ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន​ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជនកាកបាទក្រហមកម្ពុជា សរុប៣៩នាក់​ ស្រ្តី​១៥។

នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធី ឯកឧត្តម សៅ​ សា​រ៉ាត់​ អនុ​ប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាម

លក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។ ឯកឧត្តម អនុប្រធានគណៈកម្មាធិកាសាខា ក៏​បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម​វេជ្ជ​បណ្ឌិត​ អ៊ុយ​ សំអាត ដែល​បានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបានសម្របសម្រួលកិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខានាពេលនេះ។

នៅក្នុងមតិសំណេះសំណាលបើក ឯកឧត្តមវេជ្ជបណ្ឌិត​ អ៊ុយ​ សំអាត​ នាយក​ នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ ឯកឧត្តមវេជ្ជបណ្ឌិត​ បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននិងកំពុងអនុវត្ត ដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖1-ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា 2-ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត និង 3-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។

នៅចុងបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត​ បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបានទៅតាមពាក្យស្លោក ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល៕ ដោយ ៖សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button