Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

អនិកជនខ្មែរអាមេរិកម្នាក់ ឆក់សម្លា..ប់ប្រពន្ធបណ្តាលឲ្យស្លា..ប់សង្ស័យតែភ្លើងប្រច័..ណ្ឌ

អនិកជនខ្មែរអាមេរិកម្នាក់ ឆក់សម្លា..ប់ប្រពន្ធបណ្តាលឲ្យស្លា..ប់សង្ស័យតែភ្លើងប្រច័..ណ្ឌ

———————————————————

(ភ្នំពេញ) ÷ ករណីឃាតកម្មមួយដែលបុរសជាប្តីបានវាយនិងសង្ស័យប្រើខ្សែភ្លើងឆក់បន្ថែមទៀតទើបបណ្តាលឲ្យស្លាប់ រួចដាក់ក្នុងវ៉ាលីខោអាវបំរុងយកទៅបោះចោលបំបិទភ័សតាង រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅក្នុងផ្ទះល្វែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពស្រ្តីរងគ្រោះមានឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិអន្លង់ត្នោត ឃុំអាន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាបុរសត្រូវជាប្តីខាងលើជាអនិតិជនរស់នៅសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្តីប្រពន្ធរយ:ពេលជាង១០ឆ្នាំមកហើយនិងមានកូនស្រីម្នាក់និងប្រុសម្នាក់ជាចំណងដៃផងដែរ។

ប្រភពដដែលបានបន្តទៀតថានៅព្រឹកថ្ងៃកើតហេតុបុរសជាប្តីខាងលើបានធ្វើដំណើរមកផ្ទះកើតហេតុខាងលើដោយមិនបានប្រាប់ដំណឹងមុនទេ ដោយមិនដឹងថាមានមូលហេតុអ្វីទើបបានជាបុរសខាងលើបានវាយនិងសង្ស័យប្រើខ្សែភ្លើងឆក់ស្រ្តីរងគ្រោះទៀតទើបបណ្តាលឲ្យស្លាប់ភ្លាមៗបែបនេះ រួចយកដាក់ក្នុងវ៉ាលីខោអាវតែម្តង ខណ:កូនស្រីដែលនៅបន្ទុកជាមួយឃើញហេតុការបែបនេះក៏បានទាញទូរស័ព្ទខលទាក់ទងទៅបងប្អូនសាច់ញាតិឲ្យមកជួយតែពេលមកដល់ហួសពេលបាត់ទៅហើយដោយស្ត្រីខាងលើបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

ក្រោយកើតហេតុបុរសដែលជាជនដៃដល់ខាងលើបានព្យាយាមគេចខ្លួនពីកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេត្តសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោងក្រោមសហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ជ័យនិងកម្លាំងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាសពស្ត្រីរងគ្រោះខាងលើពិតជាត្រូវឆក់សម្លាប់ដោយប្រើខ្សែភ្លើងពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តពោធិសាត់។

ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវនិងស្វែងរកចាប់ឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសនៅពេលក្រោយ៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button