សង្ស័យបែកថ្នាំបុរសម្នាក់ ដុតផ្ទះខ្លួនឯងចោល ទុកឲ្យប្រពន្ធនិងកូនគ្មានទីជំរក ត្រូវនគរបាលសស្រុកភ្នំស្រុកឃាត់ខ្លួន
សង្ស័យបែកថ្នាំបុរសម្នាក់ ដុតផ្ទះខ្លួនឯងចោល ទុកឲ្យប្រពន្ធនិងកូនគ្មានទីជំរក ត្រូវនគរបាលសស្រុកភ្នំស្រុកឃាត់ខ្លួន
——————————————————–
(បន្ទាយមានជ័យ)៖បុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ទុកឲ្យប្រពន្ធ កូនគ្មានទីជំរកស្នាក់នៅ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន ។ ករណីនេះបានកើតឡើងតនៅវេលាម៉ោង០៥និង០៥នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖បុរសដែលសង្ស័យបែកថ្នាំមានឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ៣៣ឆ្នាំ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជននេះបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ដែលធ្វើអំពីឈើ០២ខ្នង ប្រកស័ង្កសី ជញ្ជាំងក្តារ ដែលមានទំហំទំហំ ៧មx៩ម បណ្តាលឲ្យឆេះទាំងស្រុង រួមទាំងសម្ភារៈ នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យនេះ លោកបានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ តែដោយសារផ្លូវតូចចង្អៀតរថយន្តមិនអាចចូលទៅមិនដល់ មួយវិញទៀតផ្ទះឆេះគឺនៅដាច់ស្រយាលពីអ្នកភូមិ។ជនបង្ក ក្រោយពីដុតផ្ទះខ្លួនបណ្តាលឲ្យឆេះសន្ធោរសន្ធៅនោះ បាននាំកូនប្រុសទាំង០២នាក់រត់គេចខ្លួនចូលក្នុងព្រៃ ជាមួយតែត្រូវបានម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ យកមកធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀនជាលិតផលឃើញថា វិជ្ជមាន ។បច្ចុប្បន្នកកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ដោយ÷សហការី