Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ប្រកា​ស​បញ្ចូល​សមា​ជិក-សមា​ជិកាគ​ណ​បក្សប្រជា​ជនក​ម្ពុជា ​និ​ង​យុវជ​នគ្រប់​អា​យុ​បោះ​ឆ្នោតក្នុង​​​ឆ្នាំ​២០២​២ ចំនួ​ន​១៤​៥​៥នាក់​ ក្នុង​ស្រុកភ្នំស្រុ​ក 

ប្រកា​ស​បញ្ចូល​សមា​ជិក-សមា​ជិកាគ​ណ​បក្សប្រជា​ជនក​ម្ពុជា ​និ​ង​យុវជ​នគ្រប់​អា​យុ​បោះ​ឆ្នោតក្នុង​​​ឆ្នាំ​២០២​២ ចំនួ​ន​១៤​៥​៥នាក់​ ក្នុង​ស្រុកភ្នំស្រុ​ក

——————————————————–

(បន្ទាយមានជ័យ)៖លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍​គណបក្សខេត្ត ប្រធានក្រុម​ការងារគ​ណ​បក្ស​ចុះមូលដា្ឋ​នស្រុកភ្នំស្រុក នៅរសៀល​ថ្ងៃអាទិត្យទី១៩ ខែកម្ភៈ ឆ្នាំ២០២៣ បាន​អញ្ជើ​ញជា​អធិបតី​ភាព ក្នុងពិ​ធីប្រកាសបញ្ចូល​សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងយុវជ​នគ្រប់​អាយុ​បោះឆ្នោតក្នុងឆ្នាំ២០២២ ចំនួន១៤៥៥​នាក់ ក្នុងស្រុកភ្នំស្រុក ។ពិធីនេះបានធ្វើឡើង​នៅភោជ​នីយ៍​ដា្ឋន រស្មីក្លាន់ សៀប ស្ថិតក្នុងភូមិត្រពាំងថ្មត្បូង ឃុំប៉ោ​យចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ ដោយ​មានការអញ្ជើ​ញចូលរួមពីអនុប្រធានក្រុមកា​រងារគណបក្សចុះមូល​ដា្ឋនស្រុកភ្នំស្រុក ប្រ​ធាន-អ​នុប្រធាន និងសមា​ជិកក្រុម​ការងារគណបក្សចុះមូល​ដា្ឋនឃុំទាំង០៦ និងក្រុម​ការងារគណ​បក្សចុះមូល​ដា្ឋនភូមិទាំង៥៩ យុវជនស្រុ​ក-ឃុំ និងភូមិ ផងដែរ។

នាឱកាសនោះលោក បោន ប៊ិន ក៏បានពាំនាំនូវប្រ​សាសន៍ផ្តាំផ្ញើ​សាកសួសុខទុក្ខពីសំណាក់ ឯក​ឧត្ដ​ម កែ គឹមយ៉ាន ប្រធានក្រុមការ​ងារាជរដ្ឋាភិបាលចុះជួយខេ​ត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រ​ធានគណៈកម្មការ គណៈប្រជាជ​នកម្ពុជាខេ​ត្តបន្ទាយ ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹ​ករលឹកផងដែរ។

ទន្ទឹមជាមួយគ្នានោះ លោក បោន ប៊ិន ក៏បានលើ​កឡើ​ងថា ៖ រយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់​ពីបានផ្ដួល​រំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១​៩៧៩ ឈរលើមូល​ដ្ឋាន​នេះបា​នបង្ហាញច្បា​ស់អំពីការផ្លា​ស់ប្តូរជាប្រវត្តិ​សាស្ត្រដ៏ធំធេ​ងនៃកម្ពុជា ក្នុងដំណើរឈាន​ទៅមុខឥត​ឈប់ឈរលើ​មាគ៌ាសន្តិភាព ប្រជា​ធិបតេ​យ្យ និងអ​ភិវឌ្ឍន៍ ដែល​កើតចេញពី​ការដឹក​នាំដ៏ត្រឹម​ត្រូវរប​ស់គណ​ប​ក្សប្រជា​ជនកម្ពុជា, ដោយ​ការចូលរួម​យ៉ាងផុស​ផុលរបស់​ប្រជាជនគ្រប់​មជ្ឈដ្ឋាន គ្រប់ជន​ជាតិ គ្រប់ជំ​នឿសាសនា​ ដោយទឹ​កចិត្ដស្នេហា​ជាតិដ៏ជ្រាល​ជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័​ន​រដ្ឋ និង​អាជ្ញាធរគ្រប់លំដាប់​ថ្នាក់, ពីការចូលរួម​នៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋាន​ផ្សេងៗ​ទៀត ព្រមទាំង​ការគាំទ្រ និងជួយ​ឧបត្ថម្ភដ៏ស្មោះ​សរពីសំណា​ក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងស​ហគមន៍អន្តរជាតិ។

លោក​បញ្ជាក់ ទៀតថា ៖ ក្នុងរយៈពេល ៥ឆ្នាំចុ​ងក្រោយនេះ ​សន្តិភាព ស្ថិរភាពនយោបាយ ត្រូវ​បាន​ថែរក្សាយ៉ាងគត់​មត់, លទ្ធិប្រ​ជាធិបតេយ្យ​បានបន្តចា​ក់ឫសកាន់​តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាត​ត្បាតនៃជំងឺ​កូវីដ- ១៩ ដ៏កាច​សាហាវត្រូវបាន​គ្រប់គ្រងដោយជោគជ័យ ការពារបាននូវ​អាយុជីវិត​ប្រជាជ​នដែលជាសមិទ្ធផ​លធំជា​ប្រវត្តិសាស្ត្រ​ ដំណើរការអ​ភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានស​ម្រេច​លទ្ធផ​លថ្មីៗថែមទៀត រីឯ​ជីវភាពប្រ​ជាជនរក្សា​បានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រម​ជា​មួយនោះ កិត្យានុភាពរប​ស់កម្ពុជាកាន់តែ​បានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែ​លកម្ពុជាបានបំពេ​ញតួនាទី​ជាប្រធានប្តូរវេន​របស់អាស៊ា​នប្រកប​ដោយជោគជ័​យ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button