បើកបរក្នុងល្បឿនលឿនដល់ផ្លូវកោង បួងចង្កូចមិនទាន់ក្រឡាប់ពីរបីត្រឡប់រងរបួសធ្ងន់និងស្រាលមនុស្សជាង១០នាក់
បើកបរក្នុងល្បឿនលឿនដល់ផ្លូវកោង បួងចង្កូចមិនទាន់ក្រឡាប់ពីរបីត្រឡប់រងរបួសធ្ងន់និងស្រាលមនុស្សជាង១០នាក់
——————————————-
ខេត្តប៉ៃលិន ៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៦:៤០នាទីព្រឹក ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី(ឡានក្រឡាប់ដោយខ្លួនឯង)នៅចំណុចផ្លូវកោងកំពង់ឡីស្ថិតក្នុងភូមិ កំពង់ចម្លងក្រោម ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។បណ្ដាលឲ្យរបួសមនុស្សចំនួន ១៦ នាក់/ធ្ងន់ ០៦នាក់/ស្រី ០៣ និងស្រាល ១០នាក់/០៧ស្រី និងខូចរថយន្ត០១គ្រឿងកម្រិតធ្ងន់
១.អ្នកបើកបរឈ្មោះសូ សាត ភេទ ប្រុស អាយុ៤៨ ឆ្នាំបើកបរឡានម៉ាក់ TACOMA ផ្លាកលេខ2A.9395 ពោធិ៍សាត់ ធ្វើដំណើរពីត្បូងទៅជើងរបួស(ស្រាល)។
២.ឈ្មោះ អេង ភឿត ភេទ ស្រី ៥៤ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
៣.ឈ្មោះ វ៉ាន់ ប៊ុន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
៤.ឈ្មោះ អេង ផង ប្រុស អាយុ ៤២ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
៥. ឈ្មោះ អេង ភី ភេទ ស្រី អាយុ ៤០ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
៦.ឈ្មោះ ហឿយ ស្រីម៉ៅ ភេទ ស្រី អាយុ ៣២ ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
៧. ឈ្មោះ នឿន ស្រីណាត ភេទ ស្រី អាយុ ១៤ ឆ្នាំអ្នករួមដំណើរ របួស(ធ្ងន់)។
៨. ឈ្មោះ សុ ផល ភេទ ប្រុស អាយុ ២២ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
៩.ឈ្មោះ ធុក បាន ភេទ ប្រុស អាយុ២៧ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១០. ឈ្មោះ យ៉ូវ លីន ភេទ ស្រី អាយុ២៤ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១១. ឈ្មោះ វ៉ាន បូន ភេទ ស្រី អាយុ២៩ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១២.ឈ្មោះ មឿន រក្សា ភេទ ស្រី អាយុ ០៣ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១៣.ឈ្មោះ មឿន រចនា ភេទ ស្រី អាយុ០៣ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១៤. ឈ្មោះ អេង សុភា ភេទ ស្រី អាយុ ២៨ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
១៥. ឈ្មោះ វ៉ាន លីហ្សា ភេទ ស្រី អាយុ ០៦ខែអ្នករួមដំណើរ របួស( ស្រាល)។
១៦. ឈ្មោះ សូន វ៉ាន់ស៊ីង ភេទ ប្រុស អាយុ ១១ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ប្រភពបន្តថា ជនរងគ្រោះខាងលើទាំង ១៦នាក់មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ ចុងព្រែកក្ដុល សង្កាត់ ដូនទាវ ខណ្ឌ បាត់ដំបង ខេត្ត បាត់ដំបង ។
តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថាពួកគាត់បានទៅចូលរួមកម្មវិធីបង្កក់ក្មួយនៅភូមិផ្សារឡែម ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត បាត់ដំបង។ ហើយក៏បានធ្វើដំណើរចេញមកវិញតាមផ្លូវភូមិកំពង់ ចម្លងក្រោមឆ្ពោះទៅទីរួមខេត្តបាត់ដំបង។
មូលហេតុនៃការគ្រោះថ្នាក់៖ កត្តាមកពីស្ថានភាពផ្លូវកោងខ្លាំង និងអ្នកបើកបរខ្វះភាពប្រុងប្រយ័ត្ន។
– បច្ចុប្បន្ន: ជនរងគ្រោះដែលរបួសធ្ងន់ទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិន។ ចំណែករថយន្តត្រូវបានប្រគល់ឱ្យ ម្ចាស់រថយន្តវិញដើម្បីយកទៅជួសជុល៕ដោយ÷សហការី