Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធីក្រុងព​លីបុណ្យប​ញ្ចុះ​ខណ្ឌសីមា​ឆ្លងនូវ​សមិទ្ធផលនានា និងស្រោច​ស្រពសុ​គន្ធវារីប្រ​គេនព្រះ​គ្រូចៅអធិ​ការវត្តទួល​លក្ខរស្មីមា​នជ័យ ហៅវត្តទួលពង្រ នៅក្រុងប៉ោយប៉ែត

ពិធីក្រុងព​លីបុណ្យប​ញ្ចុះ​ខណ្ឌសីមា​ឆ្លងនូវ​សមិទ្ធផលនានា និងស្រោច​ស្រពសុ​គន្ធវារីប្រ​គេនព្រះ​គ្រូចៅអធិ​ការវត្តទួល​លក្ខរស្មីមា​នជ័យ ហៅវត្តទួលពង្រ នៅក្រុងប៉ោយប៉ែត

———————————————————

ខេត្តបន្ទាយមានជ័យ៖លោ​កជំទាវឧកញ៉ា អគ្គម​ហាឧបា​សិកាពុទ្ធសា​សនូបត្ថម ម៉ៅ ម៉ាល័យ កែគឹម​យ៉ាន និងឯក​ឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបា​លខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច ថ្ងៃព្រហ​ស្បតិ៍ ១១ រោច ខែ​មាឃ ឆ្នាំខាល​ ចត្វាស័កពុទ្ធស​ករាជ ២៥៦៦ ​ត្រូវនឹងថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣ ​បានអញ្ជើ​ញជាធិបតីភាពក្នុងពិធី​ក្រុងពលី​បុណ្យបញ្ចុះខណ្ឌ​សីមាឆ្លងនូវ​សមិទ្ធផលនានា និង​ស្រោច​ស្រពសុគ​ន្ធវារីប្រ​គេនព្រះគ្រូ​ចៅអធិការវត្ត ទួលលក្ខរស្មីមាន​ជ័យ ​ហៅវត្តទួលពង្រ ស្ថិតនៅក្នុង​សង្កាត់​អូរឫស្សី ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាបន្តម​កទៀតក៏​បានអញ្ជើញ​ប្រារព្ធ​ពិធីដង្ហែដុំ​និ​មិត្តសីមា ប្រទក្សិណ​ជុំវិញព្រះ​វិហារ ចំនួន​បីជុំរួចក៏បានធ្វើ នមស្សការព្រះរតនត្រ័យ សមាទាន​សីល និងវេដុំនិមិត្ត​សីមានិង រោង​ឧបោស​ថ ព្រះវិហា​រថ្មីប្រគេនដ​ល់ព្រះសង្ឃ។

ព្រះភិក្ខុសុ​វណ្ណប​ញ្ញា យឺន​ សុវណ្ណារ ហៅ​យ៉ារី ដែលជា​ព្រះគ្រូចៅអធិការវ​ត្តទួលពង្រ បានមាន​ស​ង្ឃដី​កា​ថា ខ្ញុំព្រះករុណា ខ្ញុំ​ជាព្រះ​សង្ឃ​យើ​ងខ្ញុំទាំ​ងអស់គ្នា ​ជាអាចារ្យគណៈកម្មការ និងពុទ្ធបរិ​ស័ទគ្រ​ប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេ​​សបានមូលមតិគ្នា ជាឯកឆន្ទរៀប​ចំពិធីបុណ្យប​ញ្ចុះខ​ណ្ឌសីមា​ឆ្លងនូវ​សមិទ្ធផលនានា ដែល​បានប្រគេននិងជម្រាបជូន សូមអនុមោទនា​និមន្តព្រះ​ថេរានុ​ត្ថេរៈគ្រ​ប់ព្រះអង្គ និង​គោរព ឃើញ​ឯកឧត្តមលោ​កជំទាវ លោកឧកញ៉ា​អស់​លោក លោកស្រី និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​សូមចូ​លរួមក្នុងក​ម្មវិធីនេះ​ឲ្យបាន​ច្រើនកុះករ ហើយអ​នុមោទនា​ទទួលយក​នូវអានិ​សង្ស ដែ​លកើតចេញ​ពីបុណ្យបញ្ចុះខណ្ឌសីមានេះ ដែលជាបុណ្យមួយ​ដ៏កម្រក្នុ​ងព្រះពុទ្ធសា​សនាសម្រា​ប់ព្រះសង្ឃ ធ្វើនៅស​ង្ឃក​ម្មផ្សេងៗ​មានកឋិន​កម្មជាដើម​ ដែលមានផលានិសង្សច្រើន។

ចៅអធិការវត្ត​បានមាន​សង្ឃ​ដី​កាបន្តថា ការ​ប្រារព្ធធ្វើ​ពិធី​បុណ្យ​បញ្ចុះខ​ណ្ឌសី​មា​វត្តទួលពង្រ​នេះមា​នរយៈ​ពេ​លប្រាំ​ពីរ​ថ្ងៃ​ចា​ប់​ពីថ្ងៃទី១៦​ដល់​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ២០២៣​នៃកម្មវិធីបុ​ណ្យបាន​រៀបចំទៅ​តាមបែប​គន្លងនៃព្រះពុទ្ធ​សាសនាលុះ​ដល់ថ្ងៃបង្ហើ​យទី២២ ខែ​មីនា ឆ្នាំ​២០២៣ ក៏មាន​វត្តមាន​ដ៏ខ្ពង់ខ្ព​ស់រប​​ស់ឯកឧត្តម​នាយឧត្តមសេ​នីយ៍អគ្គនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក​ជំទាវក៏បា​នអញ្ជើញ​ជាអ​ធិបតីភា​ពក៏មានពិធី​សំណេះសំ​ណាលបំ​ពាក់នូវគ្រឿងឥស្សរិយយស ចែកអំណោ​យនិងកា​ន់​អាស៊ី​សី​មាព្រះ​វិហារថ្មី​ដាក់​ឲ្យប្រើ​ប្រាស់ជាផ្លូវកា​រនិងវេ​រភត្តាហារ​ឆ្លង​នៃកម្មវិធី​បុណ្យផ​ងដែរ៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button