Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុ

 

ប៉ៃលិន÷ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគណៈចលនាមហាជនខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវភាពឈ្នះជូនគណបក្សប្រជាជនជាបន្តបន្ទាប់។

 

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។

 

លោកបានបន្ថែមថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។

 

ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូល ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងជំរុញការអនុវត្តវិធានការគឹន្លះទាំង៥ ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button