Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

បងប្អូនសមាគមម៉ូតូឌុបខេត្តប៉ៃលិន គាំទ្ររដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ និងការសាងសង់ព្រែកជីកហ្វូណនតេជោ

 

ប៉ៃលិន ៖ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី នៅក្នុងខេត្តប៉ៃលិនបានបង្ហាញការគាំទ្រ រាជរដ្ឋាភិបាល យ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមបរិច្ចាគថវិកា សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

 

ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសបងប្អូនប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួមពិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

 

បងប្អូនសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តៗមក ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានខិតខំថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងការសាងសង់ព្រែក ជីក ហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

 

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណង ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន ក៍ដូចជាទូទាំងប្រទេស ព្រមទាំងចង់ ដឹងពីសុខទុក្ខ និងស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់បងប្អូនជាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ដែលមិនសូវបាននៅផ្ទះ ដោយជាប់រវល់ ក្នុងការប្រកបការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូន គឺជាភ្នាក់សន្តិសុខ ដ៏សំខាន់ ក្នុង កាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេស ការ ចូលរួមដ៏ សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

 

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប ម៉ូតូ កង់បី និងតាកស៊ីទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅ វិញទៅ មក មានការយោគ យល់អធ្យាស្រ័យគ្នា ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចធ្វើជាបណ្ដាញដ៏ល្អ ក្នុង ការក្ដាប់មុខ សញ្ញា ចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខ សន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button