Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវ ពៅ សុខ ប្រគល់និងទទួលម៉ូតូរួមនិងសម្ភារ:ជូនមន្រ្តីកម្មវីធីសាខា​ និងអនុសាខា

លោកជំទាវ ពៅ សុខ ប្រគល់និងទទួលម៉ូតូរួមនិងសម្ភារ:ជូនមន្រ្តីកម្មវីធីសាខា​ និងអនុសាខាក្រុង,ស្រុក

——————————————————–

ខេត្តប៉ៃលិន៖ នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធពិធី ប្រគល់-ទទួល សម្ភារៈបរិក្ខា សម្រាប់អនុវត្តកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌ និង សុខភាពក្នុងសហគមន៍ ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ ក្រោមអធិបតីភាព លោកជំទាវ ពៅ សុខ  អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដោយមានការចូលរួមពីគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុង/ស្រុក អាជ្ញាធរឃុំ/សង្កាត់ សរុបចំនួន ២៦ នាក់ ស្រី ០៨ នាក់។

លោកជំទាវអចិន្រ្តៃយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលបានផ្តល់ឳកាសដល់សាខាខេត្តប៉ៃលិនបានអនុវត្តកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌  និងសុខភាពក្នុងសហគមន៍ ដែលឧបត្ថម្ភដោយ DG-ECHO  តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) តាមរយៈកាកបាទក្រហមហ្វាំងឡង់   រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥)។

លោកជំទាវបានឱ្យដឹងទៀតថា កម្មវិធីនេះផ្តោតជារួមលើ ៣ផ្នែក៖ ១.ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។

ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។ លោកជំទាវ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ជូនដល់មន្រ្តីប្រតិបត្តិសាខា      គណៈកម្មាធិការអនុសាខាក្រុង/ស្រុក អាជ្ញាធរឃុំ/សង្កាត់គោលដៅ សហការគ្នាអោយបានជិតស្និទដើម្បីសម្រេចបានជោគជ័យតាមកម្មវិធីរបស់គម្រោងនេះ ។

 

លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ បានប្រគល់-ទទួល ម៉ូតូ និងសំភារៈឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ជូនមន្រ្តីកម្មវិធីសាខា ទទួលបាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី ១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង កាមេរាកាណុង ១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ ១គ្រឿង ទូឯកសារមានទ្វារ ១គ្រឿង និងមន្រ្តីអនុសាខាក្រុង/ស្រុក ទទួលបាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីនព្រីនធើ  ២គ្រឿង ទូឯកសារមានទ្វារ ២គ្រឿង ៕សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button