ប្រជាពលរដ្ធសប្បាយរីករាយ ទទួលបានកាដូរពីលោកជំទាវបានស្រីមុំ
ខេត្តប៉ៃលិន: ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ពលរដ្ធ ក្នុងការធ្វើដំណើរ រឺ ក៏ដឹកជញ្ជួន អោយមានភាពងាយស្រួល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បានស្រីមុំ អភិបាលខេត្ត នៃគណៈប៉ៃលិន បានអញ្ជើញចូលជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានបេឡេត៍ ចំនួន១កន្លែង ដែលមានប្រវែង ២១ម៉ែត ទទឹង ៤.២ម៉ែត្រស្ថិតនៅភូមិសួស្ដី ទល់ទៅនឹងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបានមានប្រសាសថាដោយស្រុកយើងសុខសន្តិភាព ទើបយើងអភិវឌ្ឍន៍បាន ហើយសន្តិភាពក៏បានគ ណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន។ ជាធម្មតាសមេ្តចតេជោតែងតែគិតគួដល់ពលរដ្ធគ្រប់ៗគ្នាដោយមិនប្រកាន់និនការណ៍នយោយឡើយ។ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពររបស់ប្រជាពលរដ្ឋ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់ អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុង ការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ គឺត្រូវធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមាន ជំនឿជឿជាក់ មក លើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់ ហើយក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំណោះស្រាយ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។