ព្រោះរឿងស្នេហាបុរសម្នាក់ ហ៊ានយកគ្រាប់បែកបំផ្ទុះខ្លួនឯងស្លាប់នៅក្នុងអាងវិមានសពយ៉ាងអាណោចអាធ័ម
ព្រោះរឿងស្នេហាបុរសម្នាក់ ហ៊ានយកគ្រាប់បែកបំផ្ទុះខ្លួនឯងស្លាប់នៅក្នុងអាងវិមានសពយ៉ាងអាណោចអាធ័ម
(បាត់ដំបង)ពលរដ្ឋប្រទះឃើញសាកសព បុរសម្នាក់នៅក្នុងស្រះទឹក ក្នុង បរិវេណវិមានសព ខេត្តបាត់ដំបង សង្ស័យករណីបំផ្ទុះគ្រាប់បែកធ្វើ អត្តឃាតដោយខ្លួនឯង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ករណី ប្រទះឃើញសាកសពនេះបាន ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៣ នៅត្រង់ចំណុច ក្នុងបរិវេណវិមានសព ក្នុងភូមិ បែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។
ពលរដ្ឋនៅកន្លែងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា កាលពី វេលាទៀបភ្លឺយប់កើតហេតុ ថ្ងៃទី ០៧ ខែកុម្ភះនេះ ពួកគាត់ បានឮសំឡេងផ្ទុះប៉ុន្តែមិនដឹងថា មានរឿងអ្វី រហូតដល់ព្រឹកឡើង ទើបបានដឹងបង្កការភ្ញាក់ផ្អើល ឡើង។ ជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែលជាង ៣០ឆ្នាំ សភាព សាកសពហើម ដាច់ដៃខាងស្តាំ ដាច់សាច់ត្រគាក និងដងខ្លួន មួយចំនួនទៀត។
ភ្លាមៗសមត្ថកិច្ចបានចុះទៅ ពិនិត្យសាកសព ប៉ុន្តែលទ្ធនៃ វិភាគជាក់លាក់នៅមិនទាន់ដឹង នៅឡើយ៕សហការី