Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

ចាប់​ឃាត់ខ្លួនបានហើ​យ ជន​សង្ស័យ២​នា​ក់ប្ដីប្រពន្ធ ​ដែលជាប់ពាក់​ព័ន្ធក​រណីឃាត​កម្ម លើ​បុរ​សម្នាក់ប​ណ្ដាលឲ្យស្លាប់ កាលជា​ង១​ខែមុន ​ចុងឆ្នាំ២​០​២២ ​នៅភ្នំពេញ

ចាប់​ឃាត់ខ្លួនបានហើ​យ ជន​សង្ស័យ២​នា​ក់ប្ដីប្រពន្ធ ​ដែលជាប់ពាក់​ព័ន្ធក​រណីឃាត​កម្ម លើ​បុរ​សម្នាក់ប​ណ្ដាលឲ្យស្លាប់ កាលជា​ង១​ខែមុន ​ចុងឆ្នាំ២​០​២២ ​នៅភ្នំពេញ

(ភ្នំពេញ)៖ជនសង្ស័យពាក់ព័ន្ធករណី​ឃា​តកម្មលើ​បុរស​ម្នាក់​បណ្ដាលឲ្យស្លាប់ កា​ល​ជាង១ខែមុន ចុង​ឆ្នាំ២០២២ ត្រូវ​បានន​គរ​បាលព្រហ្មទ​ណ្ឌក្រ​សួងម​ហា​ផ្ទៃធ្វើ​ការស្រាវជ្រាវ ​រហូត​ឈានដ​ល់​ឃាត់ខ្លួន​បាន​នៅថ្ងៃទី០​៦ ខែកុម្ភះ​ ឆ្នាំ២០​២៣ នៅចំណុចផ្លូវ១​៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធា​នីភ្នំ​ពេញ។

ន​គរ​បាលបាន​ឲ្យដឹងថា ជន​សង្ស័យទាំង២​នាក់មានឈ្មោះ ​ពេជ្យ ​ជីវ័ន្ត ភេទប្រុស ​អាយុ៣៨ឆ្នាំ ជន​ជាតិខ្មែរ មុខរ​បរ ជាង​សំណង់ ជាប្ដី និងស្រ្តីស​ង្ស័យ​មា​នឈ្មោះ ​ដា យ៉ា អាយុ​ ៣០ឆ្នាំ ជនជាតិខ្មែរ ជា​ប្រពន្ធ ។នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិត​ជាបានកាប់​ជនរងគ្រោះ​ដាច់​ក្បាល​ពិតមែន ដោយ​សារតែការប្រច័ន្ទ ព្រោះ​មានការ​ទំនាក់ទំនងគ្នាជាមួយ ជនរង​គ្រោះ​ដែលខ្លួន​កាប់សម្លាប់ ដូច្នេះក៏រៀប​គម្រាង​សម្លាប់តែម្ដង។

គួររម្លឹកផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ​ខែធ្នូ ឆ្នាំ២​០២២កន្លងទៅ មានករណី​ប្រទះឃើញ​សពបុ​រសម្នាក់​ដេកស្លាប់​ក្នុងថ្លុក​ឈាមក្នុង​កន្លែង​លាងរថយន្តមួយ​កន្លែង ស្ថិតនៅ​ជិតច្រកចូល​ផ្សារទំនើបជីប ម៉ុង ៥០​ម៉ែត្រ ភូមិថ្មី សង្កាត់ដ​ង្កោ ខណ្ឌដង្កោ ។សព​ជនរងគ្រោះ​ជាអំពើ​ឃាតកម្ម​ដោយជ​នសង្ស័យ​កាប់ចំកំ​ភួនជើងខាងស្តាំ និងក្បាល​ពីលើ ហើយកា​ប់​ចំ.ក ​បណ្តា​ល​ឲ្យ​ដាច់។ សពជ​នរងគ្រោះ​ខាងលើ សមត្ថកិច្ចបានយ​កទៅ​តម្កល់ទុក​នៅវត្តឬស្សីសាញ់ ដើម្បីស្រា​វជ្រាវរក​ក្រុមគ្រួ​សារសាច់​ញាតិ មកទទួលយ​កទៅធ្វើបុណ្យតាមប្រពៃណី។

ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងនគ​របាលនាយកដ្ឋា​នព្រហ្ម​ទណ្ឌក្រសួង​មហាផ្ទៃ​ ប្រគល់​ជូនទៅកម្លាំ​ងនៃអ​ធិការដ្ឋាននគ​របាល​ខណ្ឌដង្កោសួរនាំ ដើម្បីកសាង​សំណុំរឿង បញ្ជូនទៅអយ្យការ​អម​សាលាដំបូង​រាជធានីភ្នំ​ពេញចាត់ការបន្តតាមនីតិវិធី៕សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button