លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការនៃអង្គការ UNCTAD
(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នាល្ងាចថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយ លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការនៃអង្គការ UNCTAD ដើមី្បពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការងារនានា។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបអំពីវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា រួមទាំងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ជាកិច្ចឆ្លើយតប លោកជំទាវអគ្គលេខាធិការ បានបង្ហាញគោលជំហរគាំទ្រកម្ពុជា តាមរយៈការផ្តល់ជំនួយជាការសិក្សាស្រាវជ្រាវ និងស្ថិតិសម្រាប់វិស័យសេដ្ឋកិច្ចឌីជីថល ហើយលោកជំទាវក៏បានបញ្ជាក់បន្ថែមទៀតថា អង្គការ UNCTAD…