Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូមកពីស្រុកជីនជាំង ក្រុងឈឹងទូ នៃសាធារណរដ្ឋប្រជាមាណិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់កិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូគ្រប់រូបមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានមានប្រសាសន៍លើកឡើងអំពីឱកាសវិនិយោគ ការផ្សព្វផ្សាយពីសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងបានស្នើឱ្យមានការជំរុញកិច្ចគាំទ្រក្នុងការធ្វើពាណិជ្ជកម្មក៏ដូចជាការវិនិយោគទ្វេភាគីថ្មីៗបន្ថែមទៀត។

 

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ដ៏មានសារៈសំខាន់ទៅវិញទៅមក ក្នុងន័យពង្រឹងចំណងមិត្តភាព ផ្សព្វផ្សាយពីឱកាសពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button