ព័ត៌មានជាតិព័ត៌មានអន្តរជាតិ
អាជ្ញាធរអំពាវនាវដល់ម្ចាស់រថយន្តដឹកស្វាយសូមកុំយកផ្លែស្វាយបោះចោលតាមចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់ដល់បរិស្ថាន
អាជ្ញាធរអំពាវនាវដល់ម្ចាស់រថយន្តដឹកស្វាយសូមកុំយកផ្លែស្វាយបោះចោលតាមចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់ដល់បរិស្ថាន
(ប៉ៃលិន) ដោយឃើញមួយរយះនេះក្រុមរថយន្តដឹកផ្លែស្វាយមួយចំនួនបាននាំគ្នាចោលផ្លែស្វាយដែលដឹកត្រឡប់មកពីប្រទេសថៃខណ:ឈ្មួញថៃរើសចេញព្រោះមិនត្រូវតាមស្តង់ដា របស់គេចង់បានដូច្នេះហើយទើបដឹកត្រឡប់មកបោះចោលនៅតាមដងផ្លូវតាមផ្លូវវាងក្រុងនៃឃុំស្ទឹងកាច់ស្រុកសាលាក្រៅនៃខេត្តប៉ៃលិន។
ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន សោភ័ណ្ឌភាពក្រុង-ស្រុកទើបរដ្ឋបាលស្រុកសាលាក្រៅបានដឹកនាំក្រុមការងារចុះសម្អាតនិងអប់រំដល់ម្ចាស់រថយន្តសូមបញ្ឈប់ការចោលផ្លែស្វាយស្អុយរលួយថង់ការ៉ុងឬកាកសំណល់ផ្សេងៗតាមដងផ្លូវតទៅទៀត ហើយបើមិនរាងចាលនោះទេ រដ្ឋបាលស្រុកនិងចាត់វិធានការតាមផ្លូវច្បាប់៕