Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

(ហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)

(ហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញអំពីគម្រោងសកម្មភាព អាទិភាពការ និងគំនិតផ្ដួចផ្ដើមសម្រាប់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏ដូចជាដើម្បីពិចារណាលើអនុសាសន៍ និងកិច្ចសហប្រតិបត្តិការនានា ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

ក្នុងន័យពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button