Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីសចុះអនុស្សរណៈស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន (Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជានៃមូលនិធិThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជន និងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថល ផលិតភាពការងារ និង សង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជន និងសិស្សនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សារការងារដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។

 

ការចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល  ហើយការចុះអនុស្សរណៈនេះ ក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button