សមត្ថកិច្ចចម្រុះចុះត្រូតពិនិត្យជាតិអាល់កុលគ្រឿងញៀន អាវុធជាតិផ្ទុះនិងចរាចរណ៍ ប្រទះអ្នកបើកបរល្មើសជាច្រើនខណ:គ្រាន់តែអប់រំប៉ុណ្ណុះ
(ប៉ៃលិន) នៅយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលសហការជាមួយកងរាជអាវុធហត្ងខេត្តនិងតំណាងរដ្ឋបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យជាតិអាល់កុល ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបរឡានធំ ឆែកឆេររកអាវុធជាតិផ្ទុះនិងត្រួតពិនិត្យចរាចរណ៍នៅផ្លូវបំបែកចំការ ការហ្វេស្ថិតនៅតាមបណ្តោយផ្លូវេះាតិលេខ៥៧ក្នុងភូមិអូរច្រាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។
លោក គិតធារ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានអោយដឹងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទើបលោកសេងសុគន្ធស្នងការនគរបាលខេត្តប៉ៃលិនដាក់បទបញ្ជា និងមានការ ចង្អុលបង្ហាញពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអោយកម្លាំងយើងដាក់ត្រួតពិនិត្យទៅលើអ្នកបើកបរមានជាតិស្រវឹង ធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្តធន់ធំ ឆែកឆេររកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍។
លោកស្នងការរងបន្តថាការដាក់ចន្លោះពីម៉ោង៩ដល់ម៉ោង១១យប់កម្លាំងយើងត្រួតពិនិត្យនិងឆែរឆេររកឃើញអ្នកប្រព្រឹត្តល្មើសជាច្រើនករណីតែដោយុំានការណែនាំពីលោកជំទាវអភិបាលខេត្តប៉ៃលិនជំហានដំបូងនេះគ្រាន់តែអប់រំសិន
ពុំបានផាក់ពិន័យទៅលើអ្នកបើកបរល្មើសទេ បើកអ្នកបើកបរពិនិត្យទៅឃើញលើសពី០.២៥ឡើងទៅអោយគាត់សំរាកសិនពេលស្វាងទើបពិនិត្យម្តងទៀតរួចអោយគាត់រួចអោយគាត់ដំណើរបន្តចំណែកបើរកឃើញសារធាតុញៀននិងថ្នាំញៀនត្រូវបញ្ជូនមកស្នងការដើម្បីអប់រំតាមនិតិវិធីច្បាប់៕សុខហៃ ប៉ៃលិន ២០-០២-២៤