សមត្ថកិច្ចឃាត់រថយន្តទំនើប០២គ្រឿង ក្រោយពិនិត្យឃើញលួចលាក់ដឹកប្រហិតចម្រុះខុសច្បាប់ជាង០២តោនចេញពីប្រទេសថៃ
(បាត់ដំបង) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នគរបាលស្រុកកំរៀងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី បានធ្វើការឃាត់រថយន្តទំនើបចំនួន០២គ្រឿង នៅពេលអនុវត្តពិនិត្យអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលត្រូវឃាត់ទី០១ម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX-6472 បើកបរដោយឈ្មោះពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ(អ្នកបើកបរ)រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងរថយន្តទី២ ម៉ាកតូយូតារីវូ (TOYOTA Revo)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AZ-6336 បើកបរដោយឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្មាំមុខរបរសិស្ស(អ្នកបើកបរ)រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងព្រូររថយន្តម្នាក់ឈ្មោះ ទី សុខ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត រួមជាមួយប្រហិតចំរុះសង្ស័យខូចគុណភាពនិងគ្មានច្បាប់អនុញាតិប្រហែល ជាង២តោន ដែលក្រុមឈ្មួញខាងលើលួចនាំចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។
ក្រោយពីឃាត់និងដកហូតបានករណីខាងលើនេះផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីបន្ត៕