Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

 

ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលរហូតមកដល់ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៧០% តាមផែនការគ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ហើយបន្ថែមលើនេះ លោកជំទាវអនុប្រធាន ក៍បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើមនៃស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិរការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកទិវា នយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ធ្នូ ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ តទៅ តែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ ដែលក្នុងសារាចរណែនាំ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អស់រយៈពេល២៤ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុលពត និងដំណាក់កាលសង្គ្រាមផង ចរចាផង រហូតលេចឡើងនូវវត្តមាននៃនយោបាយឈ្នះ-ឈ្នះ» ៕

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពាយព្យ ។

សូមបញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ជិត ៣ម៉ឺនម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button