ជីករមៀតប៉ះចំគ្រាប់មីនបណ្ដាលឱ្យផ្ទុះរងរបួសពេញផ្ទៃមុខ
ជីករមៀតប៉ះចំគ្រាប់មីនបណ្ដាលឱ្យផ្ទុះរងរបួសពេញផ្ទៃមុខ
(បាត់ដំបង)៖ យុវជនម្នាក់បានរងរបួសពេញផ្ទៃមុខខណៈកំពុងជីករមៀតប៉ះត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះឡើងនៅ វេលាម៉ោង ១១និង០០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចអូរឆ្នាំងធ្លុះ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ មេង សៀវលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរងរបួសភ្នែក និងផ្ទៃមុខត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមណ្ឌលសុខភាពឆករកា ឃុំ
សំឡូត ស្រុកសំឡូត។ជាមួយករណីខាងលើនេះដែរ អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕