តំណាងរាស្ត្រមណ្ឌលប៉ៃលិន ចុះចែកអាវរងារដល់មេភូមិអនុភូមិនិងប្រជាការពារចំនួន២៥០នាក់ក្នុង១៨ភូមិ
តំណាងរាស្ត្រមណ្ឌលប៉ៃលិន ចុះចែកអាវរងារដល់មេភូមិអនុភូមិនិងប្រជាការពារចំនួន២៥០នាក់ក្នុង១៨ភូមិ
ប៉ៃលិន៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាំយកអាវរងា ទៅចែកជូនដល់ មេភូមិ អនុភូមិ និងប្រជាការពារភូមិទាំង ១៨ភូមិ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាកក្រៅ ខេត្តប៉ៃលិន សរុបចំនួន ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវរងារចំនួន១ ។ ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍សំដែងការរីករាយ និងថ្លែងអំណរគុណ ដល់លោកមេភូមិ ប្រជាការពារភូមិទាំងអស់ ដែលបានលះបង់កំលាំងកាយ ចិត្ត យកពេលវេលាមកធ្វើកិច្ចការសង្គម ដោយមិនមានប្រាក់បៀវត្សន៍។ ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍ថា មកដល់ពេលនេះ មេភូមិ ប្រជាការពារភូមិទាំងអស់ក្នុងខេត្តប៉ៃលិន នៅតែសកម្មក្នុងការងារ, ដោយតែងតែនៅប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមភូមិរៀងរាល់យប់ នៅតាមទីស្នាក់ការភូមិនីមួយៗ។ ឯកឧត្តម ក៏បានណែនាំសូមអោយប្រជាការពារភូមិទាំងអស់ ត្រូវឆ្លាស់កម្លាំងគ្នាយាមប្រចាំការ ជៀសវាងទៅផ្កុំគ្នាយាមក្នុងពេលតែមួយ ដែលអាចធ្វើអោយឆកល្វែង នៅពេលយប់ជ្រៅបន្តិច៕