ខេត្តប៉ៃលិនឆ្នាំនេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការកើនជាងឆ្នាំមុនខណ:ដំណើរការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន
ខេត្តប៉ៃលិនឆ្នាំនេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការកើនជាងឆ្នាំមុនខណ:ដំណើរការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន
———————————————————
(ប៉ៃលិន)លោកតង់ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានអោយដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សំរាប់ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ២ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិននិងមាន ២៦ បន្ទប់ បេក្ខជនសរុបចំនួន ៦៤០ នាក់ ស្រី ៣៤២ នាក់ ក្នុងនោះមណ្ឌល វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនប៉ែកខាងលិច ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រ មានបន្ទប់ប្រឡងចំនួន ៦បន្ទប់ មានបេក្ខជនចំនួន ១៤៥នាក់ ស្រី ៩០នាក់ និងមណ្ឌល វិទ្យាល័យ ហ៊ុន សន ក្រុងទេពនិម្មិតប៉ៃលិន(កើត) ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រសង្គមមានបន្ទប់ប្រឡង ចំនួន២០ បន្ទប់ និងមានបេក្ខជនចំនួន ៤៩៥នាក់ ស្រី ២៥២នាក់។ឃើញថាឆ្នាំនេះបេក្ខជនកើនជាងឆ្នាំមុនជិត២០០នាក់ខណ:ឆ្នាំមុនមានបេក្ខជនតែ៤៧៤នាក់ ហើយឆ្នាំនេះបេក្ខជនស្រីច្រើនជាងបុរសដែលឆ្នាំមុនៗខេត្តប៉ៃលិនមិនដែលមាន។
ហើយដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាពលោកហ៊ុកសុផលអភិបាលរងខេត្តប៉ៃលិននិងមន្រ្តីពាក់ព័ន្ធ។ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើគ្មានបញ្ហាអីកើតឡើងក្នុងព្រឹកនេះ។
សំរាប់បេក្ខជនមានបន្ទប់ស្នាក់នៅអាហារហូបចុក មានកន្លែងផ្ញើរម៉ូតូមិនគិតប្រាក់ដែលជាការឧបត្ថម្ភពីឯកឧត្តម អ៉ីឈាននិងលោកជំទាវបានស្រីមុំរយះពេល២ថ្ងៃ និងមានការសម្របសម្រួលដោយយិវជនស្ម័គ្រចិត្តសសយកខេត្តប៉ៃលិនផងដែរ៕