Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគទៅដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនពលរដ្ឋខ្វះខាត

លោកជំទាវបានស្រីមុំ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគទៅដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនពលរដ្ឋខ្វះខាត

———————————————————

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគមួយចំនួនធំមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងបន្ត អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬអាចនៅប្រើបាន) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។

លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការ លំបាក ដូច្នេះកាយវិការ ដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះ ជីវភាពរស់នៅ ប្រជាពលរដ្ឋ ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះ ស្រាយនោះ ឡើយ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នផ្ទះបរិច្ចាគមាន២ទីតាំង គឺទីតាំងទី១នៅមុខសាលាខេត្តនិងទីតាំងទី២នៅផ្សារព្រំនិងគ្រោងដាក់បន្ថែមទៀតនៅគ្រប់សង្កាត់  ជាគំនិតផ្តួចផ្តើមបង្កើតឡើង ដោយលោក ជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button