រយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរចំនួនជាង៧ម៉ឺននាក់
រយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរចំនួនជាង៧ម៉ឺននាក់
———————————————————
(ប៉ៃលិន) ភ្ញៀវទេសចរជាតិ អន្តរជាតិបាន ចូលលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិនក្នុងពីធីបុណ្យភ្ជុំ ប្រពៃណីជាតិខ្មែរឆ្នាំនេះសរុបមានចំនួន៧២១៣០ នាក់កើនជាងឆ្នាំមុនបន្តិច។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះភាគច្រើនគឺស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន មានចំនួន ០៤កន្លែង រួមមាន ៖ ១-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវភ្ញៀវទេសចរណ៍ច្រើនជាងគេ ទី២-រមណីយដ្ឋានចំការខ្នុរ ៣-រមណីយដ្ឋានចំការសាវម៉ និងទី៤នៅតាមដងស្ទឹងប៉ៃលិន(ហៅស្ទឹងតារាប)។ ហើយសរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំង៣ថ្ងៃ នៃថ្ងៃភ្ជុំបិណ្ឌ មានចំនួន ៧២១៣០ នាក់។
ចំណែកសណ្តាប់ឆ្នាប់និងសន្តិសុខល្អប្រសើនិងបានចូលរួមពីពលរដ្ឋនិងអ្នកដើរកម្សាន្តបញ្ហាការរក្សាអានាម័យតាមកន្លែងកម្សាន្តនានានិងនៅតាមដងផ្លូវ៕