Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ អញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្

លោកជំទាវបានស្រីមុំ អញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ថុ

———————————————————

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២៣ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន ទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី២-វត្តសន្តិមារាម «ហៅវត្តអូរច្រា» និងទី៣-វត្តបេងសុវណ្ណារាម «ហៅវត្តបេង» ។

ជារៀងរាល់ឆ្នាំលោកជំទាវអភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តតែងតែនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃដូចជាថ្ងៃចូលវស្សានិង

បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះជាដើម គឺដើម្បី គោរពប្រតិបត្ដិក្នុងព្រះពុទ្ធសាសនា ហើយបុណ្យភ្ជំបិណ្ឌនេះ មានគោលបំណងដើម្បីរំលឹកតបស្នងសងគុណ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអស់លោកអ្មកមានគុណ បុព្វការីជន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូ ឧបជ្ឈាយាចារ្យ ជីដូន ជីតា ដែលទ្រង់បានសោយព្រះទិវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយ ក៏ដូចជាឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើងផងដែរ។

នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះផងដែរមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button