Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

——————————————————–.

ប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលចំណាយថវិកាសាងសង់ប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូបផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ «ការដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានយូរអង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជន និងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ» ដូចនេះយើងត្រូវនាំគ្នាប្តេជ្ញាចិត្តថាត្រូវស្រលាញ់ ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នាកុំបីខានឡើយ ជាពិសេសបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំកម្ពុជានាពេលអនាគត ។

បើតាមរបាយការណ៍របស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង បានអោយដឹងថា៖ អាគារទីស្នាក់ការបក្សឃុំអូរអណ្តូងដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ គឺសាងសង់ពីថ្មប្រក់ក្បឿង មានទទឹង ៩.១៦៨ម៉ែត្រ និងបណ្តោយ ២៧.១៦៨ម៉ែត្រ ដោយចំណាយថវិការសាងសង់សរុប ចំនួន ៤៧,៤៤៧ដុល្លារ ដែលជាថវិការចូលរួមពីសំណាក់លោក-លោកស្រីប្រធានក្រុមការងារតាមភូមិ-ឃុំអូរអណ្តូង និងសប្បុរសជននានាផងដែរ ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button