អគ្គីភ័យឆាបឆេះ ផ្ទះខ្ទេចទាំងស្រុងនិងសម្ភារ:មួយចំនួនធំ ខណ:ម្ចាស់រវល់ទៅមើលម្តាយឈឺ
អគ្គីភ័យឆាបឆេះ ផ្ទះខ្ទេចទាំងស្រុងនិងសម្ភារ:មួយចំនួនធំ ខណ:ម្ចាស់រវល់ទៅមើលម្តាយឈឺ
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈម្ចាស់ផ្ទះមិននៅផ្ទះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥ នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចលូត្រាច ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។
លោក ខែម វិបុលអធិការនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ អឿ រដ្ឋា អាយុ៤១ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះឡោ ដាលីន អាយុ៣៨ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។
តាមប្រភពដដែលបានបន្តថា ផ្ទះដែលត្រូវអគ្គីភ័យឆេះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្រាលក្តារ ជញ្ជាំងក្តារ និងមានតសំយ៉ាបចេញក្រៅ ៧ម៉ែត្រគុណនឹង២០ម៉ែត្រ។ ចំពោះការខូចខាតគឺឆេះផ្ទះខ្ទេចទាំងស្រុង និងសម្ភារៈរួមមាន ម៉ូទ័រចំនួន១០គ្រឿង ស្រូវចំនួន៥០០គីឡូក្រាម អង្ករ១បាវ រួមនឹងសម្ភារៈផ្សេងៗជាច្រើនទៀត។ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលម្ចាស់ផ្ទះមិននៅផ្ទះទៅមើលម្ដាយឈឺ៕