{អ្នកទៅលេងសមុទ្រ សូមប្រុងប្រ..យ័ត្ន ព្រោះស្ថានភាពក្នុងទឹក និងដីគោកមិនដូចគ្នាទេ) សមត្ថកិច្ចកំពុងស្វែងរកបុរសម្នាកដែលបាត់ខ្លួនក្នុងសមុទ្រខណ:ចុះជួយកូនល ង់ទឹក
{អ្នកទៅលេងសមុទ្រ សូមប្រុងប្រ..យ័ត្ន ព្រោះស្ថានភាពក្នុងទឹក និងដីគោកមិនដូចគ្នាទេ) សមត្ថកិច្ចកំពុងស្វែងរកបុរសម្នាកដែលបាត់ខ្លួនក្នុងសមុទ្រខណ:ចុះជួយកូនល ង់ទឹក
———————————————————
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់ បានបាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹកសមុទ្រនៅវេលាម៉ោង១,៣០ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា កម្លាំងចម្រុះ បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរកជនរងគ្រោះ ជាបុរសម្នាក់មានឈ្មោះ ហេង ពិសិដ្ឋ វ័យ៤០ឆ្នាំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ ជាមួយក្រុមគ្រួសារ បានបាត់ខ្លួននៅក្នុងសមុទ្រឆ្នេរក្រោយចុះលេងទឹកជាមួយកូនប្រុស។
បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះថា គឺគាត់អាយុជាង១០ឆ្នាំ បានចុះលេងទឹកជាមួយឪពុក ហើយរូបគាត់(កូនប្រុស) ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាងលើ ពេលនោះគាត់ជាឳពុកក៏បា-ន-ល-ង់ទឹកនិងបា-ត់-ខ្លួ-នទៅក្នុងសមុទ្រតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រនិងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់អ្នកឧកញ៉ាទៀ វិចិត្រផង កំពុងស្វែងរ-កជន-រ-ង-គ្រោះនៅឡើយ៕ដោយ÷សហការី