Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ពន្លឿនការចុះបញ្ជីដីធ្លីនិងយកចិត្តទុកលើសេវ៉ាកម្មជូនពលរដ្ឋបានទាន់ពេលវេលា

អភិបាលខេត្តប៉ៃលិន ណែនាំដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ពន្លឿនការចុះបញ្ជីដីធ្លីនិងយកចិត្តទុកលើសេវ៉ាកម្មជូនពលរដ្ឋបានទាន់ពេលវេលា

———————————————————

(ប៉ៃលិន) នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះនៅខេត្តប៉ៃលិនបានប្រកាសតែងតាំង ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណងនិងសុរិយោដីថ្មីខណ:អតីតប្រធានមន្ទីរចាស់ត្រូវបានផ្ទេរទៅក្រសួងជំនួសដោយអនុប្រធានមន្ទីរវិញ។

ឯកឧត្តមឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីបានជម្រុញណែនាំដល់ប្រធានមន្ទីរទើបតែងតាំងថ្មីពន្លឿនការចុះបញ្ជីរដីធ្លីនៅភូមិសាស្ត្ររបស់អោយបានលឿនបំផុតទុកសំរាប់បងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ផ្សេងៗហើយម្យ៉ាងទៀតការចុះបញ្ជីដីធ្លីនេះអាចកាត់បន្ថយទំនាស់ដីធ្លីបានមួយកំរិតធំផងដែរ។

-បំពេញតួនាទី ភារកិច្ច ដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តបានប្រគល់ជូន ជាពិសេស កម្មវិធី កំណែទម្រង់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាសាធារណៈ ឱ្យនៅជិត ប្រជាពលរដ្ឋ។

ជាមួយគ្នាលោកជំទាវបានស្រីមុំ ណែនាំដល់ប្រធានមន្ទីរទើបតែងតាំងថ្មី ត្រូវតែបង្កើនការយកចិត្តទុកដាក់លើសេវ៉ាកម្មគ្រប់ផ្នែកជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា លុបបំបាត់សំណង់អាណាធិបតីគ្រប់ប្រភេទ គោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៃព្រះ រាជាណាចក្រកម្ពុជា។

ត្រូវបំពេញតួនាទី ភារកិច្ច ដោយអនុលោមតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តប៉ៃលិន ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត។ក្នុងការផ្តល់សេវាសាធារណៈ លើការចេញប័ណ្ណកម្មសិទ្ធិ ដីធ្លី ជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ពិសេសពន្លឿនការដោះស្រាយប្លឹងដីជាង៣ពាន់ប័ណ្ឌរបស់ប្រជាពលរដ្ឋដែលដែលនៅសេសសល់។

បញ្ជាក់ថាលោកហេងពៅពីអនុប្រធានមន្ទីរត្រូវបានតែងតាំងជាប្រធានមន្ទីរខណ:លោកសូសុខុនអតីតប្រធានមន្ទីរចាស់ត្រូវបានផ្ទេរទៅក្រសួងរៀបចំ ដែនដី នគររូបនីយកម្ម និងសំណង់វិញ៕

អភិបាលប៉ៃលិន ណែនាំដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ពន្លឿនការចុះបញ្ជីដីធ្លីនិងយកចិត្តទុកលើសេវ៉ាកម្មជូនពលរដ្ឋបានទាន់ពេលវេលា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button