ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ១១៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ១១៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
———————————————————
ខេត្តប៉ៃលិន ៖ ឯកឧត្តម អុី ឈាន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន និងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង១ពាន់ គ្រួសារ នៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមប្រធានកិត្តិយសគណៈកម្មាធិការសាខា បានសំដែងនូវការនឹករលឹកជាពន់ពេកចំពោះពុកម៉ែបងប្អូននាពេលនេះ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនមិនសមល្មមនឹងផ្គត់ផ្គង់អោយបានជានិរន្តរ៍របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នាឯកឧត្ដមរដ្ឋលេខាធិការក្រសួងការពារជាតិក៍បានផ្តាំផ្ញើរដល់ពុកម៉ែដែលជាមាតាបិតាត្រូវតែណែនាំដល់កូនៗកុំឲ្យប្រព្រឹត្តឧបាយមុខផ្សេងពិសេសគឺបញ្ហាគ្រឿងញៀនយើងត្រូវតែនាំគ្នាកំចាត់គ្រឿងញៀនចេញពីភូមិឃុំហើយត្រូវតាំងចិត្តដាច់ខាតថាភូមិឃុំរបស់យើងគ្មានគ្រឿងញៀនព្រោះវាធ្វើឲ្យរាំងស្ទះសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិទាំងមូល៕ដោយ÷សហការី
ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ១១៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន