Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ​សម្រាប់​ជួយរុះរើ និងជួសជុល​ផ្ទះជូន​ប្រជាព​ល​រដ្ឋរងគ្រោះ​ដោយខ្យល់​កន្រ្តាក់​នៅស្រុក ក្រុងចំនួន៦ ក្នុងខេត្តន្ទាយមានជ័យ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ​សម្រាប់​ជួយរុះរើ និងជួសជុល​ផ្ទះជូន​ប្រជាព​ល​រដ្ឋរងគ្រោះ​ដោយខ្យល់​កន្រ្តាក់​នៅស្រុក ក្រុងចំនួន៦ ក្នុងខេត្តន្ទាយមានជ័យ

———————————————————

(បន្ទាយ​មានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ​មេបញ្ជាកា​រ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ៥១ នា​ថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០​២៣ បាន​ចាត់​តាំងកម្លាំ​ងអន្តរាគ​មន៍​ ចំណុះ​កងពលតូចថ្មើរជើង​លេខ៥១ សរុ​បចំនួន១​៧៨នាក់ សហការជា​មួយកង​កម្លាំងចម្រុះ​ ផ្នែកសឹករងស្រុក នគរបាល និងអា​ជ្ញាធរ​មូ​លដ្ឋាន នាំយក​អំណោយស័ង្កសី របស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើជួស​ជុលផ្ទះ​ជូនប្រជា​ពលរដ្ឋដែលរ​ងគ្រោះ​ដោយខ្យ​ល់កន្រ្តា​ក់សរុប​ចំនួន​៣១០១ខ្នងផ្ទះ ស្ថិតនៅ​ស្រុ​កក្រុង​ចំនួ​ន៦(ស្រព្រះ​នេត្រព្រះ,​ ស្រុកភ្នំស្រុក, ​ស្រុកស្វាយ​ចេក, ​ស្រុកអូរ​ជៅ ​ក្រុងប៉ោយប៉ែត និង​ស្រុក ម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ ។

សូមប​ញ្ជាក់ថា នៅ​ល្ងាចថ្ងៃទី២៥ ​ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង១៨:៣០នាទី មានភ្លៀងធ្លាក់ និង​លាយឡំ​ដោយខ្យល់​កន្រ្តាក់ បណ្តាលឲ្យខូ​ចខាតផ្ទះ និងសម្ភារមួ​យចំនួន មិន​បណ្តា​លឲ្យគ្រោះ​ថ្នាក់​មនុស្សនោះ​ទេ។

ដោយមាន​ការយកចិត្តទុក​ដាក់ពីសំ​ណាក់ ​ឯកឧត្តម នាយឧត្តមសេនីយ៍ ​ហ៊ុន ម៉ាណែត អគ្គមេប​ញ្ជាការ​រង នៃកង​យោធពល​ខេមរភូមិន្ទ មេ​បញ្ជាការកងទ័ពជើង​គោក បានផ្តល់អំណោយស័ង្កសី សម្រាប់​កងកម្លាំងកង​ពលតូចថ្មើរ​ជើងលេខ៥១ រក្សាទុកដើម្បី​ជួយសម្រួល​នូវទុក្ខលំ​បាករបស់​ប្រ​ជាពលរដ្ឋ​ឲ្យបា​នទាន់ពេលវេលា កងកម្លាំ​ងចម្រុះរួម​ជាមួយអាជ្ញា​ធរមូលដ្ឋានបានរួ​មគ្នាខិតខំជួយជួ​សជុលជូនប្រជាព​លរដ្ឋ​បានស្នាក់​នៅឡើងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូ​លដ្ឋាន និងប្រជា​ពលរដ្ឋ បានគោរ​ពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ ដែលតែងតែ​យកចិត្តទុក​ដាក់ចំពោះ​ប្រជាពលរដ្ឋជួប​ការលំ​បាកគ្រប់ទីកន្លែង និងគ្រប់វេលា និងប្រកាសគាំទ្រ ឯ​កឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button