មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
———————————————————
(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ពិធីសំណេះសំណាលនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ( ធំ ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង និងយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈ សរុបចំនួន៦៧នាក់(ក្នុងនោះយោធិនពិកា៤នាក់ គ្រួសារពលី-មរណៈ១២នាក់)ផងដែរ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល នោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានពាំនាំ នូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈ ដោយក្តីនឹករលឹកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានរំលឹកពីវរៈភាពដ៏អង់អាចក្លាហាន របស់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពពេញលេញ សម្បូរសប្បាយក្រោមម្លប់នៃសន្តិភាព។ ទាំងអស់នេះ គឺជាការលះបង់យ៉ាងធំធេង មិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិនដែលមានស្នាដៃ ដើម្បីជាតិកម្ពុជាយើង។ ជាការតបស្នងសងគុណដ៏ធំធេងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់ទៅលើសុខទុកបងប្អូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារ យោធិន ពលី-មរណៈ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧នេះ ឯកឧត្តមបានចាត់ឱ្យក្រុមការងារ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូលឆ្នាំថ្មី ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ,ទឹកក្រូច២យួរ , មី២កេស ,ត្រីខ២យួរ រួមនឹងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕ដោយ÷សហការី