Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធីសម្ពោធកុដិថ្មី ២ជាន់ នៅវត្តប្រាសាទស្រះឈ្នួរ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ..

 

(បន្ទាយមានជ័យ):កុដិថ្មថ្មី ២ ជាន់ ទទឹង ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ ប្រក់ក្បឿងក្បាច់ មានចំនួន ១២ បន្ទប់ ព្រមទាំងបានដាក់ឲ្យព្រះសង្ឃគង់នៅមុនខ្លះៗ ព្រោះព្រះសង្ឃច្រើនគង់សិក្សារៀនសូត្រក្នុងវត្តនេះ ហើយកុដិនេះត្រូវបានចំណាយថវិកាអស់ចំនួន ២០,០០០០ ដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីបុណ្យឆ្លងសម្ពោធកាត់ខ្សែបូរនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃនិងលោកស្រី។

ព្រះកេតុ សីលោ អុិតរដ្ឋាព្រះគ្រូចៅអធិការវត្តប្រាសាទ ស្រះឈ្នួរ ព្រះតេជគុណមានសង្ឃដីកាថា វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ដែលវត្តនេះបានបើកបង្រៀនផ្នែកភាសាបាលីចំនួន ៣ថ្នាក់ ទី១ ទី២ ទី៣ និងបង្រៀនធម្មវិន័យថ្នាក់ត្រី.ទោ.ឯក ដល់សាមណៈសិស្សអស់រយៈពេល ២០ឆ្នាំកន្លងមកហើយ បើគិតរហូតមកទល់ឆ្នាំនេះក្នុងឆ្នាំនីមួយៗ មានសមណៈសិស្សចូលរៀនមិនក្រោម ៨០ អង្គ ដោយមើលឃើញថានៅវត្តមានការខ្វះខាត ទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់នៅព្រោះមួយឆ្នាំៗ ព្រះសង្ឃសមណៈសិស្សនៅទីឆ្ងាយៗ ចូលមកសិក្សារៀនសូត្រមានការកើនឡើងជារៀងរាល់ឆ្នាំនោះ គោលបំណងគឺព្រះតេជគុណ អាចារ្យ គណៈកម្មការវត្តក៏បាននិងកំពុងរៀបចំកសាង សាលាពុទ្ធិកសិក្សាឬសាលាបាលី ២ជាប់ ដែលទើបតែកសាងបានប្រមាណ ៤០% ដែលមានទទឹង ១២ ម៉ែត្រ បណ្ដោយ ៥៥ ម៉ែត្រចែកចេញជា ២១ បន្ទប់ដែលត្រូវចំណាយថវិកាប្រមាណជាង ៤០,០០០០ ដុល្លារសហរដ្ឋអាមេរិច។

ព្រះគ្រូ សុទត្ត មុនី អ៊ូច សារិទ្ធ ព្រះគ្រូអនុគណៈស្រុកព្រះនេត្រព្រះ និងលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានមានសង្ឃដីកានិងប្រសាសន៍ថា សមិទ្ធផលនានាជាច្រើនដែលបានក៏កើតឡើង និងកំពុងតែមានទឹកចិត្តសប្បាយរីករាយ ជ្រះថ្លានិងបុណ្យទាំងនេះគឺអាស្រ័យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ។ ជាងនេះទៀត ទីវត្តអារាម គឺជាកន្លែងអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ និងជាទីកន្លែងបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដែលពោពេញទៅដោយចំណេះដឹងទាំងផ្លូវលោកផ្លូវធម៌ ព្រមទាំងប្រកបដោយមនសិការជាតិជៀសវាងនូវអំពើអកុសលនិងធ្វើតែអំពើជាកុសល។

ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ លោកតា លោកយាយ ប្រជាពលរដ្ឋចូលរួម ៣០០ នាក់ម្នាក់ៗទទួលបានសំពត់១ ថវិកា ១ម៉ឺនរៀល សិក្សានុសិស្ស ៣០០ នាក់ម្នាក់ៗសៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ៥០០០រៀល ព្រះសង្ឃ ១៤០ អង្គ មួយអង្គៗបច្ច័យ ២ ម៉ឺនរៀល អាចារ្យគណៈកម្មការ ៦៥ នាក់ម្នាក់ៗទទួលបានថវិកា ២ ម៉ឺនរៀលព្រមទាំងបានប្រគេនស៊ីម៉ង់ត៍ ៤៥ តោន ថវិកា៤លានរៀលព្រមទាំងបានរាប់បាតដល់ព្រះសង្ឃជិត ២០០ អង្គ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button