ស្រវឹងស្រា ចាប់ឆ្កែរបស់ខ្លួនបំណងសម្លាប់ធ្វើម្ហូបតែត្រូវឆ្កែខាំប្រកាច់បែកពពុះមាត់
ស្រវឹងស្រា ចាប់ឆ្កែរបស់ខ្លួនបំណងសម្លាប់ធ្វើម្ហូបតែត្រូវឆ្កែខាំប្រកាច់បែកពពុះមាត់
ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងដេីរទៅចាប់សត្វឆ្កែរបស់ខ្លួនបំណងកាប់ធ្វេីម្ហូបបែជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមរុករកនឹងសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះសាក់ ផាន់ណារ៉ា ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់ភូមិកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះផឹកស្រាស្រវឹងក៏ដេីរទៅចាប់សត្វឆ្កែបំណងវាយសម្លាប់កាប់ធ្វេីម្ហូប តែបែជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួសហេីយក៏ប្រកាច់បែកបពុះមាត់តែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះ ជៀសវាងដេីរខាំអ្នកភូមិតទៀត ហេីយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនឹងស្នេីរសុំរថយន្តកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ៕ដោយ សហការី