Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធីសម្ភោធ សាលាធម្មសភា ១ ខ្នង ក្នុងវត្តចែងម៉ែង ស្រុកម៉ាឡៃ ក្រោមអធិ​បតីភាព លោ​ក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទា​យមានជ័យ

ពិធីសម្ភោធ សាលាធម្មសភា ១ ខ្នង ក្នុងវត្តចែងម៉ែង ស្រុកម៉ាឡៃ ក្រោមអធិ​បតីភាព លោ​ក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទា​យមានជ័យ

———————————————————

(បន្ទាយមានជ័យ)៖សាលាធម្មសភាមួយ​ខ្នងស្ថិតនៅ​វត្តពោធិព្រឹក្សរត​នរង្សី ចែង​ម៉ែង ស្ថិតនៅក្នុងភូ​មិ​ចែងម៉ែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធី​បុណ្យឆ្លង​និង​សម្ពោ​ធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពលោក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទាយ​មានជ័យ តំណា​ងឯកឧត្តម នា​យឧត្តមសេនីយ៍ ឧបនា​យករដ្ឋមន្ត្រី កែ គឹម​យ៉ាន ប្រ​ធាន​អាជ្ញា​ធរជាតិ ប្រ​យុទ្ធប្រឆាំងគ្រឿងញៀន។

លោក ស្វាយ ជាអ​ភិបាលស្រុក​ម៉ាឡៃ​បានបញ្ជាក់​ថា ទឹក​ដីនៅស្រុកម៉ាឡៃ ជា​ដីដែល​មានជីវ​ជាតិ​ល្អធម្មជាតិ ដែ​លក្នុ​ង​នោះ​បងប្អូ​នប្រជាពលរដ្ឋ​អាស្រ័យ​ផលផ្នែក​កសិកម្មប្រ​មាណ​ជាង ៩០% ផ្នែក​អាជីវ​កម្មចំនួន ១០% ហើ​យក្នុង​នោះផង កន្លែង​មានច្រក​អន្តរជាតិ​នាំ​ទំនិញ​ចេញចូល​កម្ពុជា ថៃ កំពុងដំ​ណើរ​ការ ដូច​នេះ​ហើយប្រ​ជាពលរដ្ឋដែល​រស់ នៅក្នុងតំបន់នេះ​ មានជីវភាព​សម​រម្យ ពាក់​ព័ន្ធនឹ​ងសេដ្ឋកិ​ច្ចគ្រួសារ។

នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទាយ​មានជ័យ បានថ្លែងការ​កោតសរសើរចំ​ពោះប្រជាពលរដ្ឋ សប្បុរស​ជនជិតឆ្ងាយ ដែ​លមា​ន​សទ្ធាជ្រះ​ថ្លាផ្ដួចផ្ដើម កសាង​សាលា​ធម្មស​ភាមួ​យ​ខ្នង សម្រាប់​ប្រើប្រា​​ស់រៀ​​ងរាល់។នេះបញ្ជា​ក់ឲ្យ​ឃើញ​ពីទឹកចិត្តសាមគ្គីគ្នា លើកស្ទួយ​ព្រះពុទ្ធសា​សនានេះយើ​ងឲ្យបាន​គង់វង្សយូ​រអង្វែង ។

លោកបាន​បន្តទៀតថា ជាមួយគ្នា​នេះ​ដែរលោកក៏​សូម​ឲ្យ​ប​ន្តចូ​លរួ​មក្នុង​ការ​កសា​ងនិង​អភិវឌ្ឍវត្ត ចែង​ម៉ែង​នេះបន្តបន្ថែម​ទៀត​ព្រោះ​ថា វត្តអារា​ម​ ជាកន្លែង​អប់រំ​សីល​ធម៌ ចរិ​យាធម៌ គុណធម៌ និងជា​កន្លែង​ដែ​លរក្សាទុក​នូវវប្បធម៌​ប្រពៃណី​ ទំនៀមទម្លាប់ ដែលបុព្វ​បុរសខ្មែរ​កត់​ត្រាទុក​ពីមួយជំ​នាន់ទៅមួយជំ​នាន់ស​ម្រាប់ម​នុស្សជំ​នាន់ក្រោយ ពិសេស​ទៀតនោះ គឺនៅ​ទីវត្ត​អារា​មជាក​ន្លែងប​ណ្ដុះ​បណ្ដាលធ​នធានមនុស្ស ដែ​លពោរពេញ​ដោយ​ចំណេះ​ដឹងទាំ​ងផ្លូវលើ​ផ្លូវធម៌ និងប្រកប​ដោយមនសិ​ការ ជាតិចៀសវា​ងនូវអំ​ពើអកុ​សល ធ្វើតែអំ​ពើកុសល។

គួរបញ្ជាក់ផងដែរថា តំបន់​នៃប​ណ្ដាញ​បែប​នេះ​ទៅ​ជា​តំបន់​ដា​ច់ស្រ​យា​លឆ្ងា​យ​ពី​​ទីប្រជុំ​ជនមា​នប្រ​ជា​ព​លរ​ដ្ឋរ​ស់​នៅ​តិច​តួច​ ដូច​នេះ​សមិ​ទ្ធផ​ល​នាថ្ងៃ​នេះ ​កសាង​​មាន​ភា​ពខ្វះ​ខាតនូវថវិកា ជាក់ស្តែ​ងព្រះ​វិហារមួ​យខ្នងដែ​លមាន​ទំហំតូច​ល្មម កសា​ងបា​នជាង ៧០%ហើយ។​អាស្រ័យហេតុនេះ ហើ​យ​ព្រះ​គ្រូចៅអធិ​កា​រ វត្តចែងម៉ែង ក៏សូម​ធ្វើការមិន​បានអំពា​វនាវដល់​ឯកឧត្តម លោកជំទាវ លោកឧ​កញ៉ា សប្បុរស​ជនជិតឆ្ងាយ មេត្តាចូល​រួមចាប់យ​កមគ្គផល​កុសលផលបុ​ណ្យឲ្យបាន​គ្រប់ៗគ្នា ដើម្បី​អោយព្រះវិ​ហានេះ បានរួចរា​ល់នាពេលខាងមុ​ខ សម្រាប់​ព្រះសង្ឃបា​នប្រើប្រាស់។ ចុងបញ្ចប់​នៃកម្មវិ​ធី គណៈអធិបតីបានប្រគេ​ន បណ្ណសសើរ និងប្រគល់ជូន​លោកតា លោកយាយ ព្រមទាំងឧ​បត្ថម្ភនូវថ្មម៉ិ​ចំនួន១០ឡាន​ធំ ដើម្បីក្រា​លក្នុង​ទីវត្តនេះ​ផងដែរ៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button