Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦គ្រួសារទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦គ្រួសារទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

———————————————————

ប៉ៃលិន÷ នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៣ លោកជំទាវ បណ្ឌិតបានស្រីមុំអភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិនបានចាត់ឲ្យ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុករួមជាមួយ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក្រុមការងារចុះពង្រឹងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៤:៥២នាទីល្ងាច នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ ចំនួន ៦ ខ្នងផ្ទះ រួមមាន ភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ

១-គ្រួសារឈ្មោះ រ៉េត រុំ ភេទប្រុស ផ្ទះឈើទំហំ(៥មx៨ម) របើកស័ង្កសីអស់ទាំងស្រុង ទទួលបានស័ង្កសីចំនួន ៣៥ សន្លឹក។            ២- គ្រួសារឈ្មោះ ម៉ែន ធា ភេទប្រុស ទំហំផ្ទះ(៥មx៧ម) របើកសង្ក័សី ទទួលបានស័ង្កសីចំនួន ២៩ សន្លឹក

៣- គ្រួសារលោក ផន ធុន ភេទប្រុស ផ្ទះទៀមសង់និងប្រក់ពីស័ង្កសីរបើកអស់ ទទួលបានស័ង្កសីចំនួន ៥សន្លឹក។

ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅចំនួនបីគ្រួសារបន្ថែមទៀត រួមមាន

១/ គ្រួសារ អ៊ូ ថៃសាន ភេទប្រុស ទំហំផ្ទះ(៥មx៤ម) របើកស័ង្គសីអស់ ទទួលបានស័ង្កសីចំនួន ៩សន្លឹក

២/គ្រួសារ គ្រឿម សឹង ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ ទទួលបានស័ង្កសីចំនួន ៤សន្លឹក

៣ -គ្រួសារ មាន ចាន់ ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ទទួលបានស័ង្កសី ៣សន្លឹក ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) និងចែកជូនថវិកាប្រជាការពារភូមិ ចំនួន ៥ នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់)។

ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button