រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
———————————————————
(បន្ទាយមានជ័យ)៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធយ៉ាងច្រើមកុះករផងដែរ ។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាល ខេត្តសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ ធ្វើឱ្យរដ្ឋ បាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានា ស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាង សកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងជំងឺកូវីដ១៩។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏ដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖
១-បន្តថែរក្សាសន្តិភាពបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើ សនានាតាមរយៈការពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច។
២-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹង នឹងម៉ឺងម៉ាត់បំផុត។
៣- ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងផុលផុស។
៤- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅ តាម មូលដ្ឋាន ។
៥.រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ សូមឲ្យគ្រប់សមាស ភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។
៦- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ឲ្យបានទាន់ ពេលវេ លារាល់សកម្មភាពរំលោភយកដីសាធារណៈការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ និងការចាក់ដីចូលព្រែក ទន្លេ បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។
គួរបញ្ជាក់ថា អង្គសន្និបាតបានដំណើរការដោយមានការបង្ហាញពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត របាយការណ៍បូកសរុបលទ្ធផល ការងារ ប្រឡង ប្រណាំងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងមានការ ចូលរួមធ្វើបទ អន្តរាគមន៍ ពីស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុកដោយ ផ្ដោតទៅលើ ប្រធានបទដែល ពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ការងារចាក់វ៉ាក់សាំងការ ពារកូវីដ-១៩ និងការងារគ្រប់គ្រងសំរាម(សំណល់រឹង សំណល់រាវ) និងការរៀបចំអនាម័យ បរិស្ថាន ។ជាចុងបញ្ចប់នៃពិធីបើកសន្និបាត ឯកឧត្តមអភិបាលខេត្ត ក៏បានបំពាក់មេដាយ ប្រគល់បណ្ណ័សរសើរ មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុកទាំង៩ ឃុំ សង្កាត់ វិស័យឯកជន ផងដែរ៕ដោយ÷សហការី