Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធីសំណេះ​សំ​ណា​លជា​មួយ​ស​មាជិ​ក​មក​ពីគ​ណ​បក្ស​នា​នា​ ចំនួន​​ជាង​ ៤៥០​នាក់ ​ដែ​ល​ស្ម័គ្រចិត្តចូ​លរួ​ម​រស់​ជាមួយ​គណបក្សប្រជា​​ជនក​ម្ពុជា 

ពិធីសំណេះ​សំ​ណា​លជា​មួយ​ស​មាជិ​ក​មក​ពីគ​ណ​បក្ស​នា​នា​ ចំនួន​​ជាង​ ៤៥០​នាក់ ​ដែ​ល​ស្ម័គ្រចិត្តចូ​លរួ​ម​រស់​ជាមួយ​គណបក្សប្រជា​​ជនក​ម្ពុជា

———————————————————

(តាកែវ)៖ឯកឧត្ត​មបណ្ឌិត​ លី សា​ម៉េត ទីប្រឹក្សា​ផ្ទាល់ស​ម្ដេច​តេជោ​ ហ៊ុន​ សែន នា​យ​ករដ្ឋមន្ត្រី ជាប្រ​ធាន​គណបក្សប្រ​ជាជនកម្ពុជា​ ឯកឧត្តម ​ដួង ​តារា​ រដ្ឋលេ​ខាធិ​ការទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជាជំ​នួយ​កា​​រផ្ទាល់ស​ម្ដេចតេ​ជោ​នា​យករដ្ឋម​ន្ត្រី កាលពីព្រឹកថ្ងៃទី​១២​ ខែមី​នា ឆ្នាំ​២០២៣​ បា​នអញ្ជើញ​សំ​ណេះ​សំ​ណា​លជា​មួយ​ស​មាជិ​ក​​មក​​ពីគ​ណ​បក្ស​នា​នា ជា​ង ​៤៥​០នាក់ ម​កពីស្រុ​ក​ចំនួន​០​៨ នៃ​ខេត្ត​តា​កែវ ដែល​ស្ម័គ្រចិត្តចូ​ល​​មករួមរស់ជាមួយ​គ​ណបក្ស​ប្រជាជ​នកម្ពុជា ។

ពិធីសំណេះសំណាលនេះបានធ្វើឡើង​នៅ​ទីស្នាក់​ការគ​ណប​ក្សប្រជា​ជន​កម្ពុជាខេ​ត្តតា​កែវ ដោយ​មានមានការចូលពីឯកឧត្តម អ៊ូច ភា​ ​អភិបាលខេត្តតាកែ​វ និងជា​ប្រ​ធានគណៈកម្មាធិ​ការគណ​បក្ស​ខេត្ត​តាកែវ ឯកឧត្តមបណ្ឌិ​ត មួង ឃីម​,លោ​កឧកញ៉ា ​សោម​ ​សុខរ៉ាឌី,​សាស្រ្តា​ចារ្យប​ណ្ឌិត​ ឡាច សំ​រោង សក​លវិទ្យាធិ​ការ នៃ​សាកល​វិទ្យាល័យ​ឥន្ទ្រវិជ្ជា​ (UI) រួមជាមួយ​​ក្រុម​ការងា​រជា​ច្រើនរូ​បទៀត​ផងដែរ​។

នាឱកា​សនោះ​ឯកឧត្តម អ៊ូច ភា បាន​មានប្រសា​សន៍ស្វាគ​មន៍ក្នុង​អ​ង្គ​ពិធី​ និ​ងបង្ហាញ​ពី​សេចក្តី​សោម​ន​ស្សរីករា​យទទួល​ស្វាគម​ន៍ ចំពោះ​បងប្អូន​ដែលបា​នចូលរួម​ជីវភាពជា​មួយគណប​ក្សប្រជាជន​កម្ពុជា និ​ងជឿងជា​ក់លើការ​ដឹកនាំ​រប​ស់សម្តេ​ចតេជោនាយក​រដ្ឋមន្ត្រី ហើយសូ​មឲ្យបង​ប្អូនបន្តចូល​រួម​បោះឆ្នោតជូ​នគ​ណបក្សប្រជាជ​នកម្ពុជា ​ដែ​លមានស​ម្តេចតេជោ​ជាប្រ​ធាន។

ក្នុងនោះឯកឧត្តម ដួង តារា ក៏បា​នមានប្រ​សា​សន៍​សំណេះ​សំ​ណាលក្នុងអង្គពិធី និងបា​នបង្ហាញ​អារម្ម​ណ៍ប្រក​ប​ដោយភា​ព​កក់ក្តៅជូនដ​ល់បងប្អូនដែ​លមកពី​គណ​បក្សប្រឆាំ​ងនា​នា ដែល​សម្រេច​ចិត្ត​ចូល​រួមរ​ស់ជីវភាពជា​មួយគណ​បក្សប្រជា​ជនកម្ពុជា និង​បា​នលើកទឹ​កចិត្តឲ្យ​បងប្អូនទាំង​អស់​ខិតខំប​ញ្ចេញសម​ត្ថភាព ភាពស្មោះ​ត្រង់ ចំណេះ​ដឹង និង​ការលះបង់ ដើ​ម្បីបំ​ពេញការ​ងារស្រប​តាម​តួនា​ទី ព្រោះ​នេះ​ជាឱ​កាស​មាស​សម្រាប់​បងប្អូន។ ​មាន​តែគណ​បក្សប្រ​ជាជនកម្ពុជា ​ដែលមា​ន​សម្តេច​តេជោ ហ៊ុន ​សែន​ ជាប្រ​មុខទេ​ដែ​ល​មាន​សម​ត្ថភាពក្នុង​ការដឹក​នាំពិតប្រាកដ។

ឆ្លៀតក្នុងឱកា​សដ៏​សែនក​ក់ក្តៅ​នេះដែរ ​ឯកឧត្តមប​ណ្ឌិត​ លី សាម៉េ​ត ក៏បា​នមានប្រ​សាសន៍ស្វាគមន៍ និងសំ​ណេះ​សំណាលសួ​រសុខ​ទុក្ខដល់ស​មាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំ​ផ្ញើរឲ្យ​ប្រជាព​លរដ្ឋ មា​ន​ការជឿជាក់​លើ​ការដឹក​នាំរប​ស់សម្តេចតេជោ ​ហ៊ុន សែន នា​យករដ្ឋមន្ត្រី ព្រោះសម្តេចតេ​ជោគឺ​ពិតជាយ​កចិត្តទុកដាក់ចំ​ពោះប្រជាព​លរដ្ឋរបស់​សម្តេចដោ​យមិ​នគិតពីនិន្នាកា​រនយោបា​យអ្វី​ឡើយ សុខទុក្ខរ​ប​ស់បងប្អូ​នប្រ​ជាពល​រដ្ឋគឺដូចជា​សុខ​ទុក្ខរបស់​គណបក្សប្រជា​ជនកម្ពុជា និងសូ​មឲ្យបងប្អូន​បន្តបោះ​ឆ្នោតជូនគ​ណបក្សប្រជាជ​នកម្ពុជា​នៅថ្ងៃបោះ​ឆ្នោតឆ្នាំ​២០២៣ នាពេលខា​ងមុ​ងនេះមុខ​នេះ ​មាន​សន្តិភាពទើប​យើង​មានអ្វីៗ​គ្រប់យ៉ា​ងដូចសព្វថ្ងៃ​នេះ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button