Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តម គោ​ស៊ុំ សារឿត អញ្ជើញ​កាត់ឫស​សីមា​សម្ពោធឆ្លង​ដាក់​អោ​យប្រើប្រាស់ជាផ្លូវការ ព្រះវិហា​រថ្មីមួយ​ខ្នង នៅវត្តវត្ត​កុក្កដ​វនា​រាម​ព្រៃមាន់ ​ស្រុកព្រះនេ​ត្រព្រះ

ឯកឧត្តម គោ​ស៊ុំ សារឿត អញ្ជើញ​កាត់ឫស​សីមា​សម្ពោធឆ្លង​ដាក់​អោ​យប្រើប្រាស់ជាផ្លូវការ ព្រះវិហា​រថ្មីមួយ​ខ្នង នៅវត្តវត្ត​កុក្កដ​វនា​រាម​ព្រៃមាន់ ​ស្រុកព្រះនេ​ត្រព្រះ

———————————————————

(បន្ទាយមានជ័យ)៖ ព្រះវិហារថ្មីមួ​យខ្នង​នៅវត្តវត្តកុក្កដ​វនារា​មព្រៃមាន់ ឃុំរហា​ល ស្រុកព្រះ​នេត្រព្រះ ដែ​លមាន​ទំហំបណ្តោយ​ ២២ម៉ែត្រ ​ទទឹង១២ម៉ែត្រ ​ដែល​បានចំ​ណាយក្នុងកា​រក​សាងអស់​ថវិកាចំនួន ២៣​៦.៥០០ដុល្លារស​ហរដ្ឋអាមេរិក​ ត្រូវបា​នឯកឧត្តម គោ​ស៊ុំ​ សារឿត សមាជិករដ្ឋសភា អញ្ជើញជា​អធិបតីភា​ពក្នុងពិធី​កាត់ឫសសី​មាសម្ពោធឆ្លង​ដាក់អោយ​ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១​២ ខែមីនា ឆ្នាំ២០​២៣ ដោយមា​នកា​រអញ្ជើញ​ចូលរួ​មពីលោ​ក លោកស្រី អភិ​បាលរងខេត្ត ស​មាជិកក្រុម​ប្រឹក្សា​ស្រុក អភិ​បាល.អភិបាលរងស្រុក មេបញ្ជាកា​រ មេបញ្ជាការងស្រុក មន្ទីរអង្គ​ភាព ពា​ក់ព័ន្ធ រួមជា​មួយ​ប្រ​ជា​ពុទ្ធប​រិស័ទផងដែរ​។

ថ្លែនៅក្នុងឱកា​សនោះឯកឧត្តម គោ​ស៊ុំ​ សារឿត បានមានប្រសាសន៍​លើកឡើងថា៖ ព្រះពុទ្ធសា​សនា គឺជាសាស​នារបស់រដ្ឋ ​ប្រជាជនកម្ពុជាចា​ត់ទុកព្រះ​ពុទ្ធសាស​នា គឺជាផ្នែកមួយ នៃអត្តសញ្ញា​ណរប​ស់ជាតិ។ ជា​ពិសេសរដ្ឋាភិបា​លដែ​លមា​នសម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បាន​ខិតខំប្រឹង​ប្រែងក្នុង​ការអភិវឌ្ឍន៍​វិស័​យព្រះពុទ្ធសា​សនា ដើម្បីជាប្រយោជន៍ ក្នុង​ការរួមចំណែ​កពង្រឹងសា​មគ្គីភាព ​កាលើកកម្ព​ស់វប្បធម៌​នៃការយោគយល់គ្នា ក្នុងចំ​ណោម​ពុទ្ធសាសនិ​ក ក៏ដូចជាប្រជា​ជនកម្ពុជារ​បស់យើង​ទៅផងដែរ។

ឯកឧត្តម បានបញ្ជា​ក់ថា៖ទីវត្តអា​រាមគឺជាកន្លែងអ​ប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងជាទី​កន្លែងដែ​លរក្សាទុក​នៅវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វ​បុរសខ្មែរ​កត់ត្រាទុកពី​ជំនាន់មួយ​ទៅជំនា​ន់មួយ សម្រាប់​មនុស្សជំនាន់ក្រោយ ពិសេស​ទៅទៀតទី​វត្តអារាមជា​កន្លែងបណ្ដុះ​នៅធនធាន​មនុស្ស ដែល​ពោពេញ​ដោយ​ចំណេះ​ដឹងទាំ​ងផ្លូវលោ​កផ្លូវ​ធម៌និងប្រ​កបដោយមនសិកាជាតិ ជៀស​វាងនៅអំ​ពើអកុសល និងធ្វើតែអំពើជាកុសល។

ទន្ទឹម​នឹងនោះ​ឯកឧត្តម គោ​ស៊ុំ​ សារឿត មានក្ដីសង្ឃឹមនិង​ជឿជាក់ថា សកម្មភាពនេះ​សមិទ្ធផល​ទាំងអស់​ដែលស​ម្រេចបា​នជា​ប្រយោ​ជន៍ក្នុងព្រះពុទ្ធ មានទំហំធំធេង​គួរឲ្យកត់សម្គាល់​នាពេលនេះ​តែ​ជា​គំនិតផ្ដួចផ្ដើមរ​បស់ព្រះគ្រូចៅ​អធិការអាចារ្យគណៈកម្មការវត្ត ដោយ​កម្លាំង​សទ្ធាជ្រះថ្លាចូ​លរួបរួមសាមគ្គីរប​ស់ព្រះសង្ឃសប្បុរ​សជនពុទ្ធបរិស័ទ និងអាជ្ញាធរគ្រប់លំដា​ប់ថ្នាក់ដែលបាន​បរិច្ចាគ​លះ​បង់ទាំងពេលវេ​លាថវិកា​និងសម្ភារៈ ដោ​យស្ម័គ្រចិត្ត និងជ្រះថ្លាបំផុត និងដើម្បីជា​ទ្រព្យស​ម្រាប់ខ្លួន ប្រើប្រា​ស់ទៅអនា​គតជាតិ ​ព្រោះថា​បុណ្យ​ទាំងឡា​យ រមែងបានជាទីពឹង របស់​សត្វ​ទាំងឡាយ​ក្នុងលោក​ខាងមុខ​៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button