សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួក មានអាការ:ឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម
សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួក មានអាការ:ឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម
———————————————————
(បន្ទាយមានជ័យ)៖នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានសិស្សានុសិស្សចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖សិស្សទាំង១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន០២នាក់ និងសិស្សស្រីចំនួន១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម នោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចនិងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួ ។
បើយោងតាមកការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួកបានឲ្យដឹងថា៖សិស្សានុសិស្សទាំង១៥នាក់នោះ តាមការសណ្ឋានមូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកស្អាត សិស្សមួយចំនួនមានជម្ងឺប្រចាំកាយ ហើយអ្នកជម្ងឺជា មុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការ:បែបនេះកាលពី ថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជម្ងឺនោះទៀត ហើយមានអ្នកកើតជម្ងឺនេះថ្មីចំនួន០៧នាក់ សរុប គឺ១៥នាក់ ។មកទល់នេះមាន១៣នាក់ មានអាការៈធម្មតាឡើងវិញ ត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ០២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ដោយ÷សហការី