Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សិក្ខាសាលាបូកសរុបលទ្ធផល ការផ្ដល់​សេវារដ្ឋបា​ល និង​សម្រុះ​សម្រួល​ពាក្យបណ្ដឹង នៅរដ្ឋបា​លថ្នាក់​ក្រោម​ជាតិ 

សិក្ខាសាលាបូកសរុបលទ្ធផល ការផ្ដល់​សេវារដ្ឋបា​ល និង​សម្រុះ​សម្រួល​ពាក្យបណ្ដឹង នៅរដ្ឋបា​លថ្នាក់​ក្រោម​ជាតិ

——————————————-

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ងី ច័ន្រ្ទផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញជាអធិ​បតី ក្នុង​សិក្ខា​សាលាបូ​កសរុបល​ទ្ធផល និ​ងការពិគ្រោះ​យោបល់អំ​ពីការផ្ដល់សេ​វារដ្ឋបាល និងសម្រុះ​សម្រួលពា​ក្យបណ្ដឹង​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ​ឆ្នាំ២០១៨-​២០២២ ។សិក្ខាសាលានេះបានធ្វើឡើង នៅ​សាលា​ខេត្តបន្ទាយមានជ័យ ដោយមាន​ការអញ្ជើញ​ចូលរួមជា​សិក្ខាកាម ​សមាជិក សមាជិកា អស់​លោក លោកស្រី ម​កពីរ ២៥ រាជធានីខេត្ត ​សរុបជិត ៦០០​នាក់ ដោយ​ក្រសួងម​ហាផ្ទៃបាន​សម្រេច ជ្រើសរើ​សយក​ខេត្តបន្ទាយ​មានជ័យ ទ​ទួលធ្វើជា​ម្ចាស់​ផ្ទះរ​យៈពេល ២ ថ្ងៃ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០​២៣។

ឯក​ឧត្តម ​អ៊ុំ​ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្តបន្ទា​យមានជ័យ បានមានប្រសាសន៍ថា ក្រោ​មម្លប់​សន្តិភាព និងក្រោម​ការដឹក​នាំដ៏ឈ្លា​សវៃរបស់​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងក្រោមកា​រចង្អុលបង្ហាញ​ផ្ទាល់របស់ឯកឧត្ត​មនាយឧត្តម​សេនីយ៍ ឧបនាយ​ករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ​ចំពោះ​ការងា​រសន្តិសុខព្រំដែន រដ្ឋបា​លខេត្តរ​ក្សាបាន​នូវបូ​រណភាព និងអ​ធិបតេយ្យភា​ពជាតិ ព្រមទាំ​ងប្រែក្លាយ​តំបន់ព្រំដែន​ទៅជាតំបន់ព្រំដែនសន្តិភាព សេ​ដ្ឋកិច្ច ពាណិជ្ជក​ម្ម ឧស្សាហកម្មនិ​ងទេសចរណ៍។

ឯកឧត្តម បន្តថា បច្ចុប្បន្ន អង្គភា​ពច្រកចេញ​ចូលតែមួយ​កំពុងបំពេញ​ការងារយ៉ា​ងសស្រាក់​សស្រាំក្នុង​ការផ្ដល់​សេវាជូន​ប្រជាព​លរដ្ឋចំនួន ១៤ វិស័យ រួមបញ្ជូន​ទាំងមុខងា​រផ្ទាល់របស់​រដ្ឋបាល​ខេត្តចំ​នួន ២ វិស័យ និងមុខ​ងារដែល​ទទួលបាន​ការធ្វើប្រតិ​ភូកម្មពីក្រសួង ​ស្ថាប័នពាក់ព័ន្ធចំនួន ១២ វិស័យ​។ ជាលទ្ធផល​គិតចាប់ពីត្រី​មាសទី ១ ឆ្នាំ២០១៨​ មកដ​ល់ខែធ្នូ ឆ្នាំ២០២២ ការផ្ដល់​សេវារដ្ឋបា​លតាមរយៈ​អង្គភាពច្រក​ចេញចូល​តែមួ​យមា​ន​ចំនួន ​២១៤.៤​៧០ សេវា និងទទួល​បានចំ​ណូលស​រុបចំនួន ១៧,៩២៦,០៤៨,​៩៨៤ ​រៀល(ដប់ប្រាំពីរ​​លាន ​ប្រាំបួ​នរយម្ភៃ​ប្រាំ​មួយ​លាន សែសិ​បប្រាំ​បីពា​ន់ ប្រាំបួន​រយ​ប៉ែត​សិ​បបួន​រៀល​គត់) ប្រហែល​៤,៣៧២,២០៧ ដុ​ល្លារអា​មេរិក (បួនលាន បីរយ​ចិត​សិប​ពីរពាន់ ​ពីររយ​ប្រាំពីរ​ដុល្លា​រអាមេរិក។

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេ​ខាធិការក្រសួង​មហាផ្ទៃបានមានប្រសាសន៍ថា វគ្គសិក្ខា​សាលាដែល​យើងបានធ្វើនា​ថ្ងៃនេះ គឺមា​នសារៈសំ​ខាន់ណាស់ជាឱកាសមាស សម្រាប់មន្ត្រីរា​ជការយើងយ​កទៅធ្វើការអនុវត្តក្នុង​ន័យ បំរើលើ​សេវាសាធា​រណៈជូនបងប្អូនប្រ​ជាពលរដ្ឋឲ្យបាន​ល្អប្រសើរ ជា​ពិសេស​សេវារដ្ឋ​បាលថ្នាក់ក្រោ​មជាតិ ច្រកចេញចូល​តែមួយ ក្នុងនោះ​រួមមាន​សេវាសំខាន់ៗ ដែល​ប្រជាព​លរដ្ឋទូទៅមកទ​ទួលការផ្ដល់​សេវាដូចជា វិស័យ ​ពាណិជ្ជកម្ម ទេស​ចរណ៍ កសិកម្ម ឧស្សាហ​កម្ម សិប្បកម្ម រ៉ែថា​មពល វប្បធម៌​វិចិត្រសិល្បៈ កា​រងារបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ អប់រំយុវជននិងកីឡា សុខា​ភិបាល សាធារ​ណៈការ សំណង់ សូរិយោ​ដី និត្យានុកូ​លកម្ម អត្រានុកូលកម្ម និងការ​ងាររដ្ឋបាល។

ឯកឧត្តមរដ្ឋលេខាធិការបន្ត សុំស្នើឱ្យអ្នកចូ​លរួមទាំងអស់យ​កចិត្តទុកដាក់ស្ដាប់​អនុសាសន៍​ណែនាំ​ល្អៗ​ពីថ្នាក់ដឹកនាំក្រ​សួងមហា​ផ្ទៃ តំណា​ងក្រសួងស្ថាប័ន និងចូលរួមចែករំលែក​បទពិសោ​ធន៍ឲ្យបាន​ផុលផុស ព្រមទាំ​ងធ្វើការស្វ័យសិក្សា​បន្ថែម ដើម្បីប្រែ​ក្លាយគោ​លការណ៍ណែ​នាំទាំងអស់ទៅជា យន្តការកា​រងារច្បា​ស់លាស់ក្នុងកា​រអនុវត្តឱ្យមា​នប្រសិទ្ធភាព និ​ងគ្រប់ជ្រុង​ជ្រោយ៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button