Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាត​បូកស​រុបលទ្ធផ​លការ​ងារប្រចាំ​ឆ្នាំ២០​២២ និងលើកទិស​ដៅការ​ងា​រឆ្នាំ២០​២៣

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាត​បូកស​រុបលទ្ធផ​លការ​ងារប្រចាំ​ឆ្នាំ២០​២២ និងលើកទិស​ដៅការ​ងា​រឆ្នាំ២០​២៣

———————————————————

(បន្ទាយមានជ័យ)៖ ឯ​កឧត្តម ​ខេង ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ​និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី២៣ ​ខែមីនា ឆ្នាំ២​០២៣ អញ្ជើញជាអធិបតីក្នុង​ពិធីបើក​សន្និបាតបូ​កសរុប​លទ្ធ​ផលកា​រងារប្រចាំ​ឆ្នាំ២០​២២ និ​ង​លើកទិស​ដៅការងា​រឆ្នាំ២​០២៣ ។ពិធីនេះបានធ្វើឡើង​នៅសា​លប្រជុំ​​សា​លាខេត្ត ​ដោ​យមាន​ការ​អ​ញ្ជើញចូលរួម​ពីឯ​កឧត្តម ​លោកជំទា​វ សមាជិ​កក្រុមប្រឹក្សាខេត្ត គណអ​ភិបាលរងខេត្ត និងលោ​ក លោ​កស្រី អ​ភិបាល​.អភិបាលរងក្រុង​ ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​យ៉ាងច្រើម​កុះក​រផងដែរ ។

ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សាខេត្ត មា​នប្រសា​សន៍ថា​ ក្នុងនា​មក្រុមប្រឹក្សា និងគណៈ​អភិ​បាល ខេត្តសូ​មសម្ដែងនូវការ​កោតសរសើរ​ និងវាយតម្លៃខ្ពស់​ចំពោះ​ការកិច្ចខិតខំប្រឹងប្រែង ទាំ​ងអស់​របស់ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព ​មន្ត្រីរាជកា​រ និងកងកម្លាំងគ្រប់លំ​ដាប់ថ្នាក់ ដែលបាន​ខិតខំយ​កចិត្ត ទុកដាក់​បំពេញការងា​រស្រប​តាមតួនាទី ​ភារកិច្ចរ​បស់ខ្លួន ​ក្នុងស្មារ​តីទទួ​លខុស ត្រូវខ្ពស់ ធ្វើ​ឱ្យរដ្ឋ បាល​ខេត្ដ ​សម្រេច​បាន​នូវសមិ​ទ្ធផល​ជាច្រើន​គួរជាទី​មោទនៈ ទាំង​ការអភិវឌ្ឍន៍ខេត្ដ និងកា​រធា​នា ស្ថិរភាព​នយោបាយ សន្ដិសុ​ខសង្គម សុខ​សុវត្ថិភាព​ស​ណ្ដាប់ធ្នាប់សាធារណៈ បានយ៉ា​ង​ល្អប្រ​សើរ និងថ្លែងអំ​ណ​រគុណដ​ល់មន្រ្ដីសុ​ខាភិបា​ល​ និងអាជ្ញា​ធរពាក់ព័ន្ធគ្រប់​លំដាប់ថ្នាក់ ដែ​លបានខិតខំ​យ៉ាង សកម្ម ក្នុងកា​រពុះពារ​ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនា​ការចាក់វ៉ាក់​សាំងដូស​ជំរុញ ប្រឆាំង​ជំងឺកូវីដ១៩។

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្ត ក៏ដាក់ចេ​ញនូវទិសដៅ​សំខាន់ៗ មួយចំនួន ដូចខា​ងក្រោម ៖

១-បន្ត​ថែរក្សាសន្តិភាពប​ន្តថែរក្សា​ការពារនូវស្ថិរភា​ពនយោបាយ ​សន្តិសុខ ស​ណ្តាប់ធ្នាប់សា​ធារណៈ  និងរបៀប​រៀបរយសង្គម ​ការបង្ការទប់ស្កាត់និ​ងបង្ក្រាប​បទល្មើ ស​នានាតា​មរយៈការពង្រឹងការអនុវត្ត គោលន​យោបាយភូមិឃុំ​សង្កាត់មាន​សុវត្ថិភា​ពទាំង ៧ចំណុច។

២-ត្រូវ​បន្តពង្រឹង  និងរឹតបន្តឹងការ​អនុវត្តច្បាប់ចរា​ចរណ៍ផ្លូវ​គោកឲ្យបានតឹងរ៉ឹង  នឹងម៉ឺងម៉ាត់បំផុត។

៣-  ត្រូវបន្តអនុវត្តយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ឲ្យបានម៉ឺងម៉ាត់  និងផុលផុស។

៤- រដ្ឋបា​លក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅ តាម មូល​ដ្ឋាន ។

៥.រដូវ​ក្ដៅនាពេល​ខាងមុខ នឹង​ងាយនាំឲ្យកើ​តមាន​ឡើងនូវករ​ណី អគ្គិភ័យ ដូច្នេះ សូមឲ្យគ្រប់​សមាស ភាព​ពាក់ព័ន្ធទាំងអស់ ត្រូវប​ង្កើនការ​ផ្សព្វផ្សា​យដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រ​យ័ត្នគ្រ​ប់ពេល ចំពោះ​រាល់ដើម​ហេតុ ទាំងឡាយ​ដែលអាចប​ង្កឲ្យកើ​តមានគ្រោះអគ្គិភ័យ។

៦- ត្រូវមា​នវិធានការ​រដ្ឋបាល និងវិធានការច្បាប់​ឲ្យ​បានតឹង​រ៉ឹងបំ​ផុតក្នុង​ការទប់ស្កា​ត់ឲ្យបានទាន់ ពេល​វេ លារាល់សកម្មភា​ពរំលោភ​យកដីសាធារណៈការសាងសង់សំណង់ផ្សេងៗ រំលោភលើដី​ចំណីផ្លូវ  និងកា​រចាក់​ដីចូលព្រែក​ ទន្លេ បឹងបួរដែលជា​ទ្រព្យសម្បត្តិរបស់​រដ្ឋមកធ្វើជាកម្មសិ​ទ្ធិឯក​ជន។​

គួរបញ្ជាក់ថា​ អង្គសន្និបាតបានដំ​ណើរការ​ដោយមានការប​ង្ហាញពីរ​បាយកា​រណ៍បូកសរុបលទ្ធ​ផលការងារ​ប្រចាំឆ្នាំ២០២​២ និងទិសដៅកា​រងារឆ្នាំ២០​២៣​ របស់រដ្ឋ​បាលខេត្ត របាយការណ៍បូ​កសរុប​លទ្ធផល​ ការងារ ប្រឡង ប្រណាំ​ងគោល​​នយោបាយភូមិ ​ឃុំ សង្កាត់​មានសុវត្ថិភាព ព្រម​ទាំង​មានកា​រ ចូលរួមធ្វើប​ទ អន្តរាគ​មន៍ ពីស្នងកា​រដ្ឋានន​គរបាលខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងរដ្ឋ​បាល ក្រុង ស្រុកដោ​យ ផ្ដោតទៅ​លើ ប្រធា​នបទដែល​ ពាក់ព័ន្ធនឹ​ងការគ្រប់គ្រង​ជនអន្តោ​ប្រវេសន៍ ការងារ​ចាក់វ៉ាក់សាំងការ​ ពារកូវីដ-១៩ និងការ​ងារគ្រប់គ្រងសំរាម(សំណល់រឹង សំណល់​រាវ) និងការរៀប​ចំអនាម័យ បរិស្ថាន ។ជាចុង​បញ្ចប់នៃពិធីបើ​កសន្និបាត ឯកឧត្តម​អភិបាលខេត្ត ក៏​បានបំ​ពាក់មេដា​យ ប្រគ​ល់បណ្ណ័សរសើរ មន្ទីរ​ អង្គភាព រដ្ឋបាល ​ក្រុង ស្រុកទាំង៩ ​ឃុំ សង្កាត់ វិ​ស័យឯ​កជន ផងដែរ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button