ពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានា ចំនួនជាង ៤៥០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានា ចំនួនជាង ៤៥០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
———————————————————
(តាកែវ)៖ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានា ជាង ៤៥០នាក់ មកពីស្រុកចំនួន០៨ នៃខេត្តតាកែវ ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានមានការចូលពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ឯកឧត្តមបណ្ឌិត មួង ឃីម,លោកឧកញ៉ា សោម សុខរ៉ាឌី,សាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) រួមជាមួយក្រុមការងារជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ស្វាគមន៍ក្នុងអង្គពិធី និងបង្ហាញពីសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ចំពោះបងប្អូនដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។
ក្នុងនោះឯកឧត្តម ដួង តារា ក៏បានមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី និងបានបង្ហាញអារម្មណ៍ប្រកបដោយភាពកក់ក្តៅជូនដល់បងប្អូនដែលមកពីគណបក្សប្រឆាំងនានា ដែលសម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ខិតខំបញ្ចេញសមត្ថភាព ភាពស្មោះត្រង់ ចំណេះដឹង និងការលះបង់ ដើម្បីបំពេញការងារស្របតាមតួនាទី ព្រោះនេះជាឱកាសមាសសម្រាប់បងប្អូន។ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខទេដែលមានសមត្ថភាពក្នុងការដឹកនាំពិតប្រាកដ។
ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុងនេះមុខនេះ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕ដោយ÷សហការី