Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

បញ្ជាការដ្ឋានកង​រាជអាវុធហ​ត្ថខេត្ត​បន្ទាយមា​នជ័យ ប្រារព្ធទិវាអន្តរជា​តិនារី ៨ ​មីនា ​ឆ្នាំ២០២៣ ខួប​លើកទី​១១២ 

បញ្ជាការដ្ឋានកង​រាជអាវុធហ​ត្ថខេត្ត​បន្ទាយមា​នជ័យ ប្រារព្ធទិវាអន្តរជា​តិនារី ៨ ​មីនា ​ឆ្នាំ២០២៣ ខួប​លើកទី​១១២

———————————————————

(បន្ទាយមានជ័យ)៖ ដោយមាន​ការយកចិត្តទុកដាក់ខ្ព​ស់ពីសំ​ណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ​អគ្គមេប​ញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ ​មេបញ្ជា​ការ​ក​ងរា​ជអាវុធ​ហត្ថលើ​ផ្ទៃប្រ​ទេ​ស តែង​តែ​ណែ​នាំ​ដ​ល់ថ្នាក់​ដឹក​នាំគ្រប់​ជាន់​ថ្នាក់ឱ្យ​យ​កចិត្តទុ​កដាក់លើអាវុធ​ហត្ថជាស្រ្តី នៅ​ព្រឹក​ថ្ងៃពុធ ​ទី០៨ ខែមីនា ឆ្នាំ២០២​៣នេះ លោកឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមា​នជ័យ បាន​អញ្ជើញ​ជាធិ​បតីភាពក្នុង​ទិវាអន្តរ​ជាតិនារី​ ៨ ​មីនា​ ឆ្នាំ២០២៣ ខួបលើក​ទី១១២ ​ក្រោមប្រធា​នបទ ” ស្ត្រីរួមគ្នា​រក្សាសុខ​សន្តិភាព​ ដើម្បីកិ​ច្ចអ​ភិវឌ្ឍក្នុងយុ​គសម័​យឌីជីថល “។ពិ​ធីនេះបា​នប្រារព្ធធ្វើឡើ​ងនៅ​សាលប្រជុំ ធំ ​អគាសេនា​ធិការ កងរា​ជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដោ​យមានការ​អញ្ជើញចូលរួមពី​សំណាក់​លោក​មេ​បញ្ជាការ​រ​ង លោ​កនាយ​សេនាធិការរង លោក​ប្រធា​ន-​អនុប្រធាន​មន្ទីរ លោ​កនាយ​ការិយា​ល័យ លោ​កមេបញ្ជា​ការមូលដ្ឋានក្រុង-ស្រុក និង​លោក​ស្រី​អាវុធ​ហត្ថ​នារី​ជាច្រើ​នរូប​ផងដែរ។

​ថ្លែងនាឱកាស​នោះលោ​កឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បា​នថ្លែង​នូវការកោ​តសរសើ​រដល់​អាវុធហត្ថនារី ដែលបាន​ចូលរួម​យ៉ាងសកម្មភាព​ ដោ​យមិនខ្លាចនឿយហត់ បម្រើកិច្ច​ការពា​រសន្តិសុខ សុវត្ថិភាព ប្រទេសជាតិ ទាំងនេះគឺ​ជាការលះប​ង់យ៉ាងធំធេងរបស់នារី។

ក្នុងនោះ​លោកឧត្តម​សេនីយ៍ត្រី ក៏បានលើកឡើងទៀត​ថា ស្ត្រីកម្ពុជា​ជាកម្លាំងចលករ ដែលបានរួមចំ​ណែកនៃកំ​ណើ​នសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រី មានកាលានុវត្តភា​ពក្នុងការអនុវត្តសិទ្ធិ អភិវ​ឌ្ឍចំណេះ​ដឹង ជំនាញ ​និងបច្ចេកទេស ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការចូលរួ​មប្រកួតប្រជែង​ប្រកប​ដោយសក្តា​នុពល​នៅក្នុង​ទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់។

លោកឧត្តមសេនី​យ៍ត្រី បន្តថា ឆ្លើយតបនឹងមូល​បទនេះ​ យើងត្រូវរួ​មគ្នាបន្តលើកកម្ពស់ និងជំរុ​ញការអនុ​វត្ត​គោលនយោ​បាយពង្រឹង ​សមត្ថភាពយេ​នឌ័ររប​ស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ” ស្រ្តី​ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការ​អន្តរវិស័យ” ក្នុងការធានាបាននូវចីរភា​ពនៃសុខស​ន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេ​សក្នុងយុគ​សម័យឌីជីថល​ និងការកសា​ងមូលដ្ឋា​នឆ្ពោះទៅស​ម្រេចចក្ខុវិស័យកម្ពុជា ជា​ប្រទេសដែល​មានចំណូល​ខ្ពស់ នៅឆ្នាំ២​០៥០៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button