Year: 2024
-
ព័ត៌មានជាតិ
 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ
TVK ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហការការក្នុងការបង្កើត Page TV សម្រាប់ផ្សាយមាតិកាផ្សេងៗ ដូចជាខ្សែភាពយន្ត និងកម្មវិធីកីឡា។ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ…
Read More » -
ព័ត៌មានអន្តរជាតិ
ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ
តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនប្បងប្អូនប្រជាពលរដ្ឋ និងគណបក្ស ក្នុងរយៈពេល ៩ខែ កន្លងមក។ …
Read More » -
ព័ត៌មានសន្តិសុខសង្គម
អធិការដ្ឋានក្រុងប៉ៃលិនក្របួចក្មេងកាប់ដាវបាន១ក្រុមនិងរត់រួចខ្លះ
ខេត្តប៉ៃលិន: 👉នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ដេញកាប់ហ្នឹងកាំបិត ) និងធ្វើឲ្យខូចខាតដោយចេតនា ០១ករណី។ -ដេីមបណ្តឹងឈ្មោះ ស៊ុយ ពិសី…
Read More » -
ព័ត៌មានជាតិ
រដ្ឋមន្រ្តីព័តមានចូលរួមផ្សព្វផ្សាយផលប៉ះពាល់គ្រឿងស្រវឹង
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលរៀបចំនៅព្រឹកថ្ងៃទី១០តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។ នេះគឺជាការជួបជុំសំណេះសំណាលរវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។ នៅក្នុងជំនួបនេះមានរៀបចំតុមូលដើម្បីពិភាក្សាលើប្រធានបទ «ផលប៉ះពាល់ និងការរៀបចំ សណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមនេត្រ ភក្ត្រាចុះសួសុខទុកអ្នកអភិរក្សសត្វដំរី
ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា, ខ្ញុំបានមកសាកសួរសុខទុក្ខនិងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០…
Read More » -
ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង៧ម៉ឺននាក់បានជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋសរុបចំនួន ៧១ ៣៦០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញដោយមិនបង់ប្រាក់។ សូមជម្រាបថា ក្រោមការគិតគូរពីប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈរដ្ឋបាលរាជធានី ភ្នំពេញ រថយន្តក្រុងចំនួន៦៥៣ គ្រឿងត្រូវបានបម្រើសេវាសាធារណៈដឹកកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅលេងស្រុកកំណើត…
Read More » -
ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចរដ្ឋមន្រីក្រសួងពត័មាជាមួយប្រជាពលរដ្ឋ
ទស្សនកិច្ចទិសឦសានជើងទី៤ តម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែងថ្ងៃទី៥ និងទី៦ ខែតុលា, ជាដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋជាង ២០០នាក់ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ពលរដ្ឋបានអះអាងថាការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។ ថ្ងៃទី៦ ខែតុលា បងប្អូនប្រជាពលរដ្ឋសាធារណជនជាង…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតជូនដំណឹងដល់ភ្ញៀវទេសចរណ៍
សេចក្ដីជូនដំណឹង ៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថា ថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា។ សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមាន ដូចជា…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១០
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាពដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ទី២.…
Read More »